ប្រធាន​មន្ទីរ​រាជធានីៈ ២០១៩ គឺជា​ឆ្នាំ​ជោគជ័យ​គួរឱ្យកត់សម្គាល់​

ដោយៈ មេសា​/​ភ្នំពេញៈ លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា រាជធានី​ភ្នំពេញ បានលើកឡើង​អំពី​វិស័យ​សង្គមកិច្ច​រាជធានី ក្នុង​ឆ្នាំ ២០១៩ កន្លងទៅ​ថា “ ឆ្នាំ ២០១៩ អាច​ចាត់ទុកថា ជា​ឆ្នាំ​ដែល​ទទួលបាន​ជោគជ័យ​គួរឱ្យកត់សម្គាល់ ! ជោគជ័យ​គួរឱ្យកត់សម្គាល់​ដោយសារ មន្ទីរ​សម្រេចបាន​សមិទ្ធ​ផល​សំខាន់ៗ​ជា​គន្លឹះ​មួយចំនួន ហើយ​ភាពជោគជ័យ​ទាំងនោះ អាច​សម្រេច​ទៅបាន ដោយសារ​មាន​កិច្ចសហការ​ល្អ​ទាំង​ប្រតិបត្តិ​ករ​ក្របខណ្ឌ​រដ្ឋាភិបាល ក្រៅ​រដ្ឋាភិបាល មាន​កិច្ចសម្របសម្រួល និង យន្តការ​យុទ្ធសាស្ត្រ​ពី​ថ្នាក់ដឹកនាំ​ថ្នាក់​ក្រសួង គឺ​ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​បាន​យ៉ាង​ត្រឹមត្រូវ និង មាន​ប្រសិទ្ធភាព ខណៈ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ គឺជា​តួអង្គ​កំពុង​ពាក់ព័ន្ធ​យ៉ាងសកម្ម ទើប​ប្រតិបត្តិ​ករ អាចអនុវត្ត​ប្រកបដោយ​ប្រសិទ្ធ​ផល ជាពិសេស​ដោយមាន​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល និង សម្តេច​ប្រមុខ​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​ទាំង ២ តែងតែបាន​យកចិត្តទុកដាក់​ចំពោះ​ជនរងគ្រោះ ងាយ​រងគ្រោះ ពោលគឺ​ក្នុង​វិស័យ​សង្គមកិច្ច​នេះ​តែម្តង “ ។

លោកស្រី មុំ ចាន់​ដា​នី ថ្លែង​នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ ២០១៩ និង ទិសដៅ ២០២០ (​រូបៈ មេសា )


​លក​ស្រី មុំ ចាន់​ដា​នី លើកឡើង​យ៉ាង​ដូច្នេះ នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​របស់​មន្ទីរ​ស​ង្គ​ម​កិច្ច​រាជធានី​ភ្នំពេញ ឆ្នាំ ២០១៩ និង លើក​ទិសដៅ​ឆ្នាំ ២០២០ រៀបចំ​នៅឯ​សាលា​រាជធានី​ភ្នំពេញ នា​ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២០ នេះ ។


​លទ្ធផល​សំខាន់​ខ្លះៗ ដែល​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​សម្រេចបាន ក្នុង​ឆ្នាំ ២០១៩​កន្លងទៅ​មាន​ជាអាទិ៍ ចំពោះ​សុខុមាលភាព​សង្គម និង ប្រឆាំង​ការជួញដូរ​មនុស្ស មន្ទីរ​បានទទួល​ជនរងគ្រោះ​ចំនួន ១ ៩៩៤ នាក់ , ទទួល​ជនអនាថា និង អ្នកសុំទាន ៧៩៧ នាក់ , ជន​មាន​ស្មារតី​មិន​ប្រក្រតី ១០២ នាក់ ជន​សេព និង ប្រើប្រាស់​គ្រឿងញៀន ៩៦០ នាក់ , ឧបត្ថម្ភ​គ្រឿងឧបភោគ បរិភោគ​ដល់​គ្រួសារ​ក្រី​ក្រី ៤៦៥ គ្រួសារ ទទួល​ស្ត្រី​រងគ្រោះ និង ស​ញ្ជ​រកម្ម​ចំនួន ១៣៥ នាក់ ។​

​លោក សំហេង បុរស រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច ( រូបៈ មេសា )


​ទោះ​ទទួលបាន​ជោគជ័យ​យ៉ាងនេះ​ក្តី ក៏ត្រូវ​បានទទួល​ស្គាល់​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ថា នៅមាន​បញ្ហា​ប្រឈម​ថ្មីៗ​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ ហើយ​លោក សំហេង បុរស រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច បាន​លើកឡើងថា បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ គឺ​កង្វះ​ធនធានមនុស្ស​ជំនាញ​ខាង​សង្គមកិច្ច បើទោះបីជា​បច្ចុប្បន្ន​កម្ពុ​ជា មាន​វិទ្យាស្ថាន​ជាតិ​សង្គមកិច្ច​ដែល​បណ្តុះបណ្តាល​ជំនាញ​ខាង​ស​ង្គ​កិច្ច​ថ្នាក់​បរិញ្ញាបត្រ​ក្តី ក៏​មិនទាន់​សូវ​មាន​ចំណាប់អារម្មណ៍​ពី​សាធារណជន ទៅលើ​ជំនាញ​សង្គមកិច្ច​នេះ ឱ្យបាន​ទូលំទូលាយ​នៅឡើយ​ដែរ ៕ Kh

​អ្នកចូលរួម​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ ២០១៩ និង ទិសដៅ ២០២០ របស់​មន្ទីរ​រាជធានី​ភ្នំពេញ ( រូបៈ មេសា )
លោក ហួត ហៃ អភិបាលរង រាជធានីភ្នំពេញ (​រូបៈ​ មេសា)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អង្គការ​រ​ហ្គូ​ដ​ណេ​បឺស​ក...

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​...

បុរស​ម្នាក់​ជិះ​កង់​ហាត់ប...

ដោយៈ ស​រិ​ទ្ធ​/​កណ្ដាលៈ ប...

​ក្រសួងសុខាភិបាល​ណែនាំ​ពង...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

អាជ្ញាធរ​ខណ្ឌដង្កោ អំពាវន...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ន...