សមណៈសិស្សប្រឡងចូលរៀនពុទ្ធិ កបឋមភូមិនៅខេត្តបន្ទាយមាន ជ័យ

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ នៅសាលាពុទ្ធិកវិទ្យាល័យសម្ដេចជាស៊ីម ស្ថិតនៅវត្តចមសុធាវាសហៅវត្តស្វាយចាស់ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យនិងមន្ត្រីសង្ឃ បានរៀបចំការប្រឡងរបស់សមណៈសិស្ស។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ បានអោយដឹងកាលពីថ្ងៃទី៩ខែមីនាឆ្នាំ២០២ថា៖មន្ទីរធម្មការ និងសាសនាខេត្ត សហការជាមួយនិងសាលាគណខេត្ត បានរៀបចំការប្រឡងជ្រើសរើសសមណៈសិស្សសរុបចំនួន២០២អង្គ ដែលស្ទើរតែទាំងអស់និមន្តមកពីខេត្តបន្ទាយមានជ័យនិង២០អង្គនិមន្តមកពីខេត្តឧត្តរមានជ័យផងដែរ ហើយចម្រាញ់ជម្រើសយកតែចំនួន១២០អង្គ គឺចង់បានអ្នកមានសមត្ថភាពឬចំណេះដឹងពិតប្រាកដដើម្បីបានចូលរៀននៅពុទ្ធិកៈ សិក្សាតាមកម្រឹតពីបឋម ដល់អនុវិទ្យាល័យ វិទ្យាល័យនិងថ្នាក់ឧត្តមសិក្សាបន្តទៀត។

វិញ្ញាសារប្រឡងនាថ្ងៃនេះមាន៤មុខវិជ្ជា ទី១-បាលីប្រែលោកប្រយោគ វេយ្យាករណ៍បាលី ទី២-ព្រះវិន័យ ទី៣-គណិតវិទ្យា និងទី៤-សរសេរតាមអាន។

លោក យិន យឿន ជំនួយការនៃក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ថា៖ ដំណើរការនេះដើម្បីអោយសមណៈសិស្សបានបញ្ចេញចំណេះវិជ្ជារបស់ខ្លួនទៅប្រឡងហើយបន្តរៀនសូត្រ និងក្លាយជាធនធានមនុស្សពិតប្រាកដ ហើយយកទៅធ្វើកិច្ចការងារសង្គម សេដ្ឋកិច្ចនិងជីវភាពគ្រួសារ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ជប៉ុន​និង​ចិន​ចាប់ផ្តើម​ក...

​ប្រែ​សម្រួលៈ​វាសនា​/​តូ​...

ឡាន​ដឹក​ថ្ម​បុក​ម៉ូតូ​មួយ...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញ​:...

រុស្ស៊ី​នឹង​លក់​វ៉ាក់សាំង...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ដាក់​ផែនការ​ការពារ​សន្តិស...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...