ក្រុមហ៊ុនដឹកជញ្ជូនដោយស្វ័យប្រវត្តិកំពុងត្រូវប៉ាន់នៅចិន ចំពេលកំពុងកើតមានវីរុសកូរ៉ូណា

ខណៈមេរោគកូរ៉ូណាកំពុងប៉ះពាល់ក្រុមហ៊ុនជាច្រើននៅប្រទេសចិន ក្រុមហ៊ុនថ្មីថ្មោងមួយកំពុងជោគជ័យដោយសារតែជំងឺនេះទៅវិញ។

ក្រុមហ៊ុនសេវាកម្មដឹកជញ្ជូនគ្មានអ្នកបើកបរ Neolix មានតម្រូវការកើនឡើងយ៉ាងខ្លាំងដោយសារវាជួយកាត់បន្ថយការប៉ះពាល់រវាងមនុស្សនិងជួយបំពេញគ្រាកំពុងខ្វះខាតកម្លាំងពលកម្ម ព្រោះកម្មករនិយោជិតភាគច្រើននៅក្នុងប្រទេសនេះត្រូវបានដាក់នៅដាច់ដោយឡែក។

រថយន្ដបើកដោយស្វយ័តកំពុងត្រូវបានប្រើដើម្បីចែកចាយគ្រឿងផ្គត់ផ្គង់ថ្នាំពេទ្យ លាងសម្អាតមេរោគតាមដងផ្លូវ និង ចែកចាយស្បៀងអាហារដល់ប្រជាជន ដែលកំពុងស្ថិតនៅក្នុងតំបន់ផ្ទុះជំងឺនេះ។

ស្ថាបនិកលោក យូ អ៊ីនយួន និយាយនៅក្នុងបទសម្ភាសន៍ជាមួយវេបសាយ Bloomberg ថា ក្រុមហ៊ុនថ្មីថ្មោងរបស់គាត់បានបញ្ជាផលិតយានយន្តស្វ័យប្រវត្តិជាង ២០០ គ្រឿងក្នុងរយៈពេល ២ ខែកន្លងមកនេះ ហើយមុននោះក្រុមហ៊ុនបានផលិតរថយន្តបានតែ ១២៥ គ្រឿងប៉ុណ្ណោះចាប់តាំងពីខែឧសភាឆ្នាំមុន។

រថយន្តវ៉ានខ្នាតតូច ដែលជាមនុស្សយន្តកង់បួនបំពាក់ជាមួយទ្រុងផ្ទុកអីវ៉ាន់ គឺមានសមត្ថភាពកាច់ចង្កូតបើកបរដោយខ្លួនវា ដោយមិនចាំបាច់ពឹងមនុស្សទេ៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...