អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យមួយទាត់ចោលអង្គភាពវេបសាយមួយចំនួនផ្សាយព័ត៌មានមិនពិតពីក្រុមហ៊ុន

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានបដិសេដិចោលលើបុគ្គល២រូបដែលផ្សាយលើគេហ័ទំព័ត៌របស់ខ្លួនធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះនិងសេចក្តីថ្លៃថ្នូររបស់ក្រុមហ៊ុន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា អគ្គនាយកក្រុមហ៊ុន វិចិត្រដារ៉ាអ៊ីនធ័រប្រាយ ឯក នៅថ្ងៃទី៩ ខែមីនានេះ បានបដិសេធនិងច្រានចោលទាំងស្រុងនូវការចុះផ្សាយរបស់អង្គភាពវេបសាយICD TV on line (www.icdtvonline -worlpress) ដែលមានចាងហ្វាង ឈ្មោះ ខន ខេន អាស័យដ្ឋានផ្ទះលេខ ១១៤ ភូមិឈើទាល ឃុំព្រែកទទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង លេខទូរសព្ទលេខ ០៣១២១៩១១២៩ និង អង្គភាពឈ្មោះគេហទំព័រខ្មែរប្រជាប្រិយ​(www.kpnhotnews.com ) ដែលមានអាស័យដ្ឋានផ្ទះលេខ ១៤១ ផ្លូវលេខ ១០១ ភូមិលេខ ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន រាជធានីភ្នំពេញ លេខទូរសព្ទ០១៦៣៣១៨៩១ ដែលមានចាងហ្វាងឈ្មោះលោក ញ៉ែម ចាន់ណា។

លោកឩកញ៉ាបានបញ្ជាក់ក្នុងលិខិតរបស់ខ្លួនថា«ចំពោះបុគ្គលជាម្ចាស់អង្គភាពទាំងពីរខាងលើ ដែលបានយករូបភាពរបស់ខ្ញុំបាទទៅចុះផ្សាយលើគេហទំព័រ និងឡាយវីដេអូជាសាធារណៈ និងនិយាយធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូរដល់រូបខ្ញុំបាទដែលមិនអាចទទួលយកបានកាលពីថ្ងៃទី៧ ខែមីនាឆ្នាំ២០២០នាំឲ្យមានការភ័នច្រឡំដល់មតិមហាជនជាខ្លាំង»។

លើសពីនេះលោកឧញ៉ាបញ្ជាក់ថា ហេតុដូច្នោះខ្ញុំបាទស្នើសុំឲ្យលប់ចោលខ្លឹមសារ និងរូបភាពចេញទាំងស្រុង ដែលបានផ្សាយកាលពីថ្ងៃទី៧ ខែមីនាឆ្នាំ២០២០ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសខ្ញុំបាទយ៉ាងធ្ងន់ធ្ងរនិងមិនអាចទទួលយកបាន។ ផ្ទុយទៅវិញ បើសិនជាបុគ្គលទាំងពីរខាងលើមិនមានការកែតម្រូវជាបន្ទាន់ទេនោះ ខ្ញុំបាទនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ស្តីពីរបបសារព័ត៌មានឬមួយនឹងប្តឹងទៅតុលាការឲ្យចាត់វិធានការតាមផ្លូវច្បាប់៕/B

រូបបថតជាព៌តមានមិនពិត

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យាន​ស្រាវជ្រាវ​របស់​ចិន​ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ទើប​ចេញពី​ពន្ធនាគារ បាន ៩...

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន...

តុលាការ​ថៃ​ព្រមាន​ទុក​នៅ​...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...

សម្តេច​ចក្រី ហេង សំរិន រំ...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...