ជាងលាបថ្នាំផ្ទះ ឆ្លងម៉ូទ័រឆក់ស្លាប់ នៅលើផ្ទះជាន់ទី១ ផ្អើលសមត្ថកិច្ច

ដោយៈចាន់តូ/ភ្នំពេញ ៖ កម្មករសំណង់ជនជាតិវៀតណាម ត្រូវបានប្រទះឃើញដេកស្លាប់ នៅលើផ្ទះជាន់ទី១ ដែលកំពុងជួសជុល ដោយមានស្នាន ដើមទ្រូង ខ្លោចឆេះម៉ូទ័រ សន្និដ្ឋានស្លាប់ដោយឆក់ចរន្តភ្លើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី១០ ខែមិនា ឆ្នាំ២០២០ នៅផ្ទះល្វែង បុរីព្រីនថោន ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ ។

សពជនរងគ្រោះមានឈ្មោះ ឡា គឹមសាន ហៅឡឺយ ភេទប្រុស អាយុ៣១ឆ្នាំ ជាជន ជាតិ វៀតណាម មុខរបរ កម្មករសំណង់ មាន ប្រពន្ធឈ្មោះ សុខ ធី អាយុ៣២ឆ្នាំ មុខរបរនៅផ្ទះ មានកូនប្រុស៣នាក់ក្នុងបន្ទុក មានទីលំនៅផ្ទះលេខ៧៦៧សេ ផ្លូវលំ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

តាមការបំភ្លឺពីឈ្មោះ យ៉ាង ងឺ ភេទប្រុស អាយុ៤២ឆ្នាំ ជាមេជាងម៉ៅការសំណង់ មានទីលំនៅ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនរងគ្រោះ កាលពីម្សិលមិញ ម៉ោង៤ល្ងាច បានប្រាប់គាត់ថាមកលាបថ្នាំបន្ត ចំណែកជាងផ្សេងទៀត ចេញទៅផ្ទះអស់ហើយ នៅធ្វើការតែម្នាក់ឯង ក៏គ្មានអ្នកណាចាប់អារម្មណ៍ ស្រាប់តែនៅព្រឹកថ្ងៃទី១០ នេះ កម្មករ ជាងផ្សេងទៀត ចូលធ្វើការងាររៀងខ្លួនជាធម្មតា ក៏នៅមិនចាប់អារម្មណ៍ រហូតដល់ថ្ងៃត្រង់វេលាម៉ោងខាងលើ មានជាងពិដានម្នាក់ ឡើងទៅជាន់ទី១ បើកទ្វារបន្ទប់ផ្នែកខាងមុខ ស្រាប់តែប្រទះឃើញ ជនរងគ្រោះដេកស្លាប់ ទើបបង្កឲ្យភ្ញាក់ផ្អើល ជាងសំណង់ទូរស័ព្ទហៅមេការ ឲ្យមកមើល ជាក់ស្តែង ។

ករណីខាងលើ ក្រោយពីភ្ញាក់ផ្អើល សមត្ថកិច្ច អាជ្ញាធរ ចុះទៅពិនិត្យជាក់ស្តែង សន្និដ្ឋាននៅកន្លែង ផ្អែកលើស្លាកស្នាម ម៉ូទ័រឆេះខ្លោច សង្ស័យឆក់ ម៉ូទ័រ វ៉ៃថ្នាំ ។

ជុំវិញករណី ស្លាប់កម្មករសំណង់ខាងលើ សមត្ថកិច្ចធ្វើការសាកសួរ ពិនិត្យកោសល្យវិច័យជាក់ស្តែង ស្លាប់ដោយឆក់ចរន្តភ្លើង រួចប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រាជរដ្ឋាភិបាលថៃប្រកាសបន្ត...

ស្ថានទូតនៃព្រះរាជាណាចក្រក...

ប្រជាពលរដ្ឋ​ទីទ័លក្រ​នៅ​ក...

​ដោយ​: រិ​ទ្ធិ​សែន / ខេត្...

ជនសង្ស័យ​ម្នាក់ រួម​នឹង​វ...

​ដោ​យៈ រិ​ទ្ធិ​សែន / ពោធិ...

ប្រកាស​បិទ​ផ្សាយ ឯកសារ​កា...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...