ផ្លូវក្រាលក្រួសក្រហមប្រវែងជាង ៩០គីឡូម៉ែត្ររបស់ខេត្តកំពង់ចាមនឹងអភិវឌ្ឍន៍ជាផ្លូវក្រាលកៅស៊ូក្នុងពេលឆាប់ៗនេះ

ដោយ:គង់ហេង/កំពង់ចាម ៖ ផ្លូវក្រាលក្រួសក្រហមចំនួន ប្រាំមួយ ខ្សែមានប្រវែងសរុបចំនួនជាង ៩៣គីឡូម៉ែត្រ និងឆ្លងកាត់ស្រុកចំនួន ប្រាំ របស់ខេត្តកំពង់ចាម គឺនឹងអភិវឌ្ឍន៍ជាផ្លូវក្រាលកៅស៊ូ ក្នុងរង្វង់ប្រមាណ បួន ខែឆ្នាំ២០២០នេះ។

នេះបើតាមការបញ្ជាក់ផេកហ្វេសបុករបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ដោយលោក អ៊ឹង វិសុទ្ធ ជាប្រធានមន្ទីរ។ ក្រោយពីលោក( អ៊ឹង វិសុទ្ធ) បានចូលរួមបើកឯកសារដេញថ្លៃ របស់គម្រោងមួយនេះដែលមានគាំទ្រ ដោយធនាគារអភិវឌ្ឍន៍អាស៊ី( ADB) RRIP III នៅព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០។

លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាមបានបញ្ជាក់ទៀតថា ក្នុងនោះស្រុកដែលត្រូវប្រែក្លាយពីផ្លូវក្រួសក្រហមចំនួន ប្រាំមួយ ខ្សែទៅជាផ្លូវក្រាលកៅស៊ូប្រវែងសរុបជាង ៩៣ គីឡូម៉ែត្រនោះរួមមានចំនួន ប្រាំ : ស្រុកព្រៃឈរ ស្រុកចម្ការលើ ស្រុកជើងព្រៃ ស្រុកបាធាយ និងស្រុកស្ទឹងត្រង់។

លោក វិសុទ្ធ បានបន្តថា បើការដេញថ្លៃ និងការដំណើរការឯកសារប្រព្រឹត្តទៅរបស់គម្រោងខាងលើ ដោយរលូន និងគ្មានឧបសគ្គនោះ ការអនុវត្តគម្រោងពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូទាំងចំនួន ប្រាំមួយ ខ្សែ គឺក្នុងរង្វង់ បួន ខែបន្ទាប់ទៀតខាងមុខនេះ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ការទប់ស្កាត់​ការចម្លង​កូ​...

​ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​...

​ ​ហោរាសាស្ត្រ​

ប្រចាំថ្ងៃអង្គារ ទី១ ខែធ្...

យុវជន​ម្នាក់​ស្លាប់​ដោយ​ប...

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​: ...

រថយន្ត​ដឹក​ខ្សាច់​បុក​និង...

​ដោយៈ​ចាន់តូ​/​ភ្នំពេញ : ...