ម៉ូតូបុករថយន្តរបស់ក្រុមហ៊ុនស៊ីន ទ្រីដែលឈប់ដាក់សំរាម ៖ ស្លាប់ ១ នាក់

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ ជិះម៉ូតូទៅបុករថយន្តរបស់ក្រុមហ៊ុនស៊ីនទ្រីដែលឈប់ដាក់សំរាមបណ្តាលឲ្យអ្នកបើកបរម៉ូតូនោះស្លាប់១នាក់នៅនិងកន្លែង។

គ្រោះថ្នាក់កើតឡើងកាលពីម៉ោង៥.និង៣០នាទីទៀបភ្លឺ ចូលថ្ងៃទី១០ ខែមិនា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥ត្រង់ចំណុចផ្លូវចូលវិទ្យាល័យអូរជ្រៅ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់បោយ៉ប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ធិន សុិនដេត អធិកាក្រុងប៉ោយប៉ែតបានប់ឲ្យដឹងថានៅមុនពេលកើតហេតុនោះមានករណីរថយន្តដឹកសំរាមមួយគ្រឿង ពណ៏ស្លាទុំ ពុំមានស្លាកលេខរថយន្តក្រុមហ៊ុនស៊ីនទ្រីបើកពីលិចទៅកើតលុះបើកមកដល់កន្លែងកើតហេតុ បានឈប់ដាក់សំរាម។

ស្របពេលនោះក៏មានម៉ូតូមួយ១គ្រឿងម៉ាកហុងដាស្គុបពី ពណ៏ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 1F-9559 បើកពីកើតមកលិចក្នុងល្បឿនលឿនទៅបុករថយន្តពីក្រោយបណ្តាលឲ្យស្លាប់អ្នកបើកម៉ូតូនោះនៅកន្លែងកើតហេតុតែម្តង។

លោកបន្តថា អ្នកបើកម៉ូតូឈ្មោះ ភា រម្យ ភេទប្រុសអាយុ ២៥ ឆ្នាំ មុខរបរកម្មករ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

នាំ​នារី​កោសខ្យល់ បួន​នាក...

ដោយៈ មុនី​រ័ត្ន/ភ្នំពេញៈ ...

គោ​ជាង ១០០ក្បាល ក្នុង​ខេត...

ដោយៈ បូកគោ/កំ​ពតៈ ប្រជាកស...

កម្ពុជា​ចាប់ផ្តើម​នាំចេញ​...

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ល...

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ច...

​ដោយ​: ជា សីហៈ / ភ្នំពេញ​...