ទេសរដ្ឋមន្រ្ដីគន់ គីម ៖ គ្រប់ផ្នែកពាក់ព័ន្ធត្រូវមានភាពសកម្មក្នុងការជួយពលរដ្ឋពេល​ជួបគ្រោះអាសន្ន

ដោយ:បូកគោ/កំពត ៖ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងមហន្តរាយបានក្រើនរំលឹកដល់ គ្រប់មន្ត្រីពាក់ព័ន្ធត្រូវងបង្កើនការយកចិត្តទុកដាក់ និងមានភាពសកម្មបំផុតក្នុងការជួយដល់ប្រជាពលរដ្ឋពេលជួបគ្រោះអាសន្នណាមួយ។

រសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពតមានរៀបចំសន្និបាត បូកសរុបលទ្ធផល និងលើកទិសដៅសម្រាប់អនុវត្តបន្តពាក់ព័ន្ធការងារគ្រប់គ្រងគ្រោះមន្តរាយ។

ថ្លែងក្នុងពិធីនោះ លោកនាយឧត្តមសេនីយ៍គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍ថា ក្នុងនាមគណៈកម្មាធិការជាតិ ឯកឧត្តមសូមកោតសរសើរដោយស្មោះចំពោះក្រុមកការងា ក៏ដូចជាមន្ត្រីពាក់ព័ន្ធទូទាំងខេត្តកំពតដែលបានបំពេញការងាររហូតទទួលលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។

សម្រាប់ទិសដៅបន្ត សូមគ្រប់មន្ត្រីដែលមានភារៈបម្រើប្រជាពលរដ្ឋបង្កើនសកម្មភាពឱ្យកាន់តែខ្លាំងក្លាដោយសហការជាមួយ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាផ្នែកពាក់ព័ន្ធនានាដើម្បីប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុបសម្រាប់កិច្ចអន្តរាគមន៍ចំពោះហេតុការណ៍ផ្សេងៗ។ លោកនាយឧត្តមសេនីយ៍បានក្រើនរំលឹកទៀតថាលើសពីនេះ អ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ និងមានភាពសកម្មដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតក្នុងការជួយប្រជាពលរដ្ឋឱ្យបានទាន់វេលាពេលជួបគ្រោះអាសន្នណាមួយ។ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត ព្រមទាំងថ្នាក់មូលដ្ឋានត្រូវខិតខំដោះស្រាយរាល់បញ្ហាប្រឈម និងរកវិធីកាត់បន្ថយហានិភ័យផ្សេងៗធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ។

លោកជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងមហន្តរាយខេត្តកំពតបានរាយការណ៏ថា ឆ្នាំ២០១៩កន្លងទៅ ក្នុងខេត្តកំពតមានករណីអគ្គិភ័យកើតឡើងចំនួន១៤លើក និងខ្យល់កន្ត្រាក់៣កន្លែង។ ដោយឡែកជំនន់ទឹកភ្លៀងបានបណ្តាលឱ្យប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋ៤.៤៤៦គ្រួសារ ខូចខាតផ្លូវ៣៥ខ្សែ ស្រូវវស្សា១.៩៦៤ហិកតា វត្តមួយកន្លែង ស្ពាន៤កន្លែង ដាច់ភ្លឺប្រឡាយ៤កន្លែង និងបាក់ទំនប់មួយខ្សែ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...