អ្នកដែលផុសព័ត៌មានមិនពិត ញុះ​ញង់បង្កឲ្យមានភាព​វឹកវរ​ដល់សង្គម ត្រូវបានបញ្ជូនទៅ​តុលាការ

ដោយ:ឆាយានាថ/ភ្នំពេញ ៖ បុរសម្នាក់ឈ្មោះ កូយ សំអាត អាយុ៣៥ឆ្នាំ ដែលផុសព័ត៌មានមិនពិតទាក់ទងទៅនឹងករណីវីរុសកូវីដ១៩ ប្រេីប្រាស់គណនី​ហ្វេសបុកឈ្មោះ Tep Visal ត្រូវបានឃាត់ខ្លួននិងរៀបចំសំណុំរឿងបញ្ជូនទៅ​តុលាការនៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នេះ ដោយចោទពីបទញុះញង់​បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៤និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ កំណត់ផ្តន្ទាទោសពី ៦ខែទៅ២ឆ្នាំ ៕/B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular