ក្មេងប្រុសអាយុ ១០ ឆ្នាំម្នាក់និងម្តាយរបស់វា ត្រូវបានជួយសង្គ្រោះគឺនៅពេល៥២ម៉ោងបន្ទាប់ពីជាប់នៅក្នុងទីតាំងដួលរលំដែលធ្វើជាកន្លែងដាក់អ្នកឆ្លងវីរុសកូវីដ-១៩ នៅដោយឡែកនៅប្រទេសចិន។
វីដេអូដែលចេញផ្សាយដោយក្រុមអ្នកជួយសង្គ្រោះបានបង្ហាញអ្នកទាំង២នេះត្រូវបានទាញយកចេញពីគំនរបាក់បែកនៃសណ្ឋាគារដែលបានដួលរលំបាក់កាលពីថ្ងៃសៅរ៍។ ទីតាំងរបស់ក្មេងប្រុសនិងស្ត្រីនេះត្រូវបានគេរកឃើញកាលពីយបថ្ងៃចន្ទទី០៩មីនាហើយពួកគេត្រូវបានគេសង្គ្រោះបាននៅពាក់កណ្តាលអធ្រាត្របន្ទាប់ពីការជីកកកាយរកអស់៣ម៉ោង។
សណ្ឋាគារនេះនៅទីក្រុងក្វានចូវត្រូវបានយកធ្វើជាកន្លែងដាក់អ្នកដែលឆ្លងវីរុសនេះ។
ចំនួនអ្នកស្លាប់ដោយការដួលរលំសណ្ឋាគារនេះបានកើនឡើងដល់២០ នាក់នៅថ្ងៃអង្គារដោយមានមនុស្ស ១២ នាក់បានបាត់ខ្លួន។ មនុស្សសរុបចំនួន ៧១ នាក់បានស្ថិតនៅខាងក្នុងសណ្ឋាគារ នៅពេលវាដួលរលំបាក់។ មូលហេតុនៃការដួលរលំនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយទោះបីយ៉ាងណា សំណងសណ្ឋាគារនេះត្រូវបានគេសង្ស័យថាស្ថិតនៅក្រោមកម្រិតគុណភាពស្តង់ដាសំណង់៕ប្រែសម្រួល៖សុខា/sn
កុមារនិងម្តាយរបស់វាត្រូវបានជួយសង្គ្រោះទាំងមានជីវិតក្រោយនៅក្រោមគំនរអាគារបាក់អស់ជាង២ថ្ងៃ