ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖កាលពីព្រឹកថ្ងៃទី១០ខែមីនាឆ្នាំ២០២០រដ្ឋបាលខេត្តព្រះវិហារបានបិទកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩និងលើកទិសដៅការងារឆ្នាំ២០២០របស់ខ្លួន។ពិធីនេះប្រារព្ធឡើងក្រោមវត្ដមានលោកមាសសុភាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ។

ជាមួយនោះមានការអញ្ជើញចូលរួមលោកប្រាក់សុវណ្ណអភិបាលខេត្ត,លោកឡុងសុវណ្ណប្រធានក្រុមប្រឹក្សាខេត្ត,លោកស្រីឱសុខុមសមាជិកព្រឹទ្ធសភានៃកម្ពុជា,រួមជាមួយអស់លោក,លោកស្រីតំណាងក្រសួងមហាផ្ទៃ,អាជ្ញាធរជាតិព្រះវិហារ,សមាជិកក្រុមប្រឹក្សាខេត្ត,អភិបាលរងខេត្ត,មេបញ្ជាការកងកម្លាំងទាំង៣,លោកអភិបាលក្រុង-ស្រុកប្រធានមមន្ទីរអង្គភាពជុំវិញខេត្តនិងមន្ត្រីរាជការក្នុងខេត្តជាច្រើនរយនាក់។

សូមបញ្ជាក់ថា៖កាលពីថ្ងៃទី៩ខែមីនាឆ្នាំ២០២០តាមរបាយការណ៍ប្រចាំឆ្នាំ២០១៩ដែលមាន៩២ទំព័រអានដោយលោកស្រីចឹកហេងអភិបាលរងខេត្តបានបង្ហាញថា៖ក្នុងឆ្នាំ២០១៩កន្លងមកនេះគ្រប់លទ្ធផលសកម្មភាពការងារទាំងអស់មានការវិវត្តនិងរីកចម្រើនគួរអោយកត់សម្គាល់លើគ្រប់វិស័យ។

ទាំងវិស័យសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈវិស័យសេដ្ឋកិច្ចនិងសង្គមកិច្ចហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាពិសេសការអភិវឌ្ឍតាមបណ្ដោយព្រំដែន។ដោយសារតែយើងមានសុខសន្តិភាពនិងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្លាំងឈរជើងនៅតាមព្រំដែនជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងមន្ទីរ-អង្គភាពជុំវិញខេត្តនានាផងដែរ។

ជារួម រាល់ការរីកចម្រើនទាំងអស់នេះ ក៏ដោយសារមានការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយមានភាពប្រាកដនិយមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ពីក្រសួងស្ថាប័នថ្នាក់លើ។

រួមជាមួយការដឹកនាំដោយផ្ទាល់ពីថ្នាក់ខេត្តព្រមទាំងមានការចូលរួមសហការគ្នាបានល្អពីគ្រប់អាជ្ញាធរមូលដ្ឋានពីគ្រប់មន្ទីរអង្គភាពស្ថាប័ននានាជុំវិញខេត្តនិងពីគ្រប់មជ្ឈដ្ឋានក្នុងកិច្ចសហប្រតិបត្តិការតាមផ្នែក តាមជំនាញរៀងៗខ្លួន៕S/
