ដោយបាយ័ន/ខេត្តសៀមរាប៖កាលពីថ្ងៃទី៩ខែមីនាឆ្នាំ២០២០លោកស្រីទាងអេងទៀសីហាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនិងសហការីបានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌មួយចំនួនឧត្ថម្ភដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។

នាឱកាសនោះលោកស្រីអនុប្រធានគណៈកម្មាធិការសាខាបានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ទៀ សីហាប្រធានគណៈកម្មាធិការសាខាជូនចំពោះលោកប្រធានមន្ទីរសុខាភិបាលខេត្ត។

លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តលោកគ្រូពេទ្យអ្នកគ្រូពេទ្យទាំងអស់ដែលកំពុងផ្ដល់សេវាសុខភាពយ៉ាងចិត្តទុក្ខដាក់ដល់ប្រជាពលរដ្ឋដែលមកទទួលសេវានៅទីនេះជាពិសេសជំវិញករណីជំងឺរលាកសួត (COVID-19) បង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី។
លោកស្រីក៏បានសំដែងនូវអំណរអរគុណបំផុតចំពោះក្រុមគ្រូពេទ្យ ដែលបានប្រឹងប្រែងធ្វើការទាំងថ្ងៃ ទាំងយប់រហូតដល់១៥ទៅ១៦ម៉ោងឯណោះក្នុង១ថ្ងៃជុំវិញករណីCOVID19នេះ។លោកស្រីបានបន្តថាថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំជូនដល់មន្ទីរបង្អែកខេត្តសៀមរាបនាពេលនោះមានចំនួនតិចតួចក្តីក៏សង្ឃឹមថានឹងអាចសម្រួលដល់មន្ទីរពេទ្យនេះបានចំណែកតូចណាមួយដែរ។
ក៏ជាការបង្ហាញនូវការគិតគូររបស់ថ្នាក់ដឹកនាំពិសេសកាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជាប្រធាន។អំណោយមនុស្សធម៌ដែលបានឧបត្ថម្ភរួមមាន៖ម៉ាស់៣ពាន់ទឹកបរិសុទ្ធសុទ្ធ ៥០កេសមី៣៦កេះ៕S/

រូបភាព÷ម៉ាស់៣ពាន់ទឹកបរិសុទ្ធសុទ្ធ៥០កេសមី៣៦កេះត្រូវបានសាខាកាកក្រហមកម្ពុជាខេត្តសៀមរាបប្រគល់ជូនមន្ទីរបង្អែកខេត្តសៀមរាប៕ បាយ័ន