ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖លោកឧត្តមសេនីយ៏ទោសួសសុខដារ៉ាស្នងការនគរបាលនិងកងកម្លាំងខេត្តព្រះវិហារបានអគុណសន្តិភាពអគុណដល់រាជរដ្ឋាបាលកម្ពុជាដែលដឹកនាំប្រទេសជាតិឱ្យមានការអភិវឌ្ឍន៍រីកចម្រើនដូចសព្វថ្ងៃនេះ។ក្នុងនាមលោកជាស្នងការនគរបាលសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមន្ត្រីរាជការកងកម្លាំងត្រូវចេះការពារថែសុខភាពឱ្យបានល្អប្រសើរ។

លោកឧត្តមសេនីយ៏ទោសួសសុខដារ៉ាក៏មានប្រសាសន៍បន្តថា៖ក្រោយពីលោកអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១០៩នៃទិវាអន្តរជាតិនារី៨មីនាឆ្នាំ២០២០ក្រោមប្រធានបទ«មានសន្តិភាពមានការលើកកម្ពស់សមភាពយេនឌ័រ»នៅស្នងការខេត្តនារសៀលថ្ងៃទី១០ខែមីនាឆ្នាំ២០២០។ដោយមានការចូលរួមពីចំណុះស្រុកទាំង៨មន្ត្រីរាជការសរុបប្រមាណ១៤៣នាក់ ។

ថ្លែងក្នុងឱកាសនោះលោកស្នងការបានបញ្ជាក់ថាសម្រាប់ប្រធានបទឆ្នាំនេះគឺរំលេចពីតម្លៃដែលមិនអាចកាត់ថ្លៃបាន នៃសន្តិភាព និង «អរគុណសន្តិភាព» ដែលបានប្រែក្លាយប្រទេសកម្ពុជាពីគំនរផេះផង់ បែកបាក់ជាតិ និងបែងចែកទឹកដី ទៅជាទឹកដីប្រកបដោយសន្តិភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ។បច្ចុប្បន្នកំពុងអភិវឌ្ឍន៍គ្រប់វិស័យព្រមទាំងចូលរួមដោយស្មើភាពនិងស្មើសិទ្ធិជាមួយបណ្តាប្រទេសនានាទាំងក្នុងតំបន់និងលើសកលលោក។ជាពិសេសសមភាពយេនឌ័រត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ប្រកបដោយលទ្ធផលជាវិជ្ជមានគួរឱ្យកត់សម្គាល់។

បន្ទាប់ពីទទួលបាននូវសុខសន្តិភាពពេញលេញនៅទូទាំងប្រទេសអាស្រ័យដោយគោលនយោបាយឈ្នះឈ្នះប្រទេសកម្ពុជាមានភាពរីកចម្រើនជឿនលឿនជាលំដាប់។ខណៈបោះជំហានលើមាគ៌ានៃការកសាងនិងការអភិវឌ្ឍលើគ្រប់វិស័យ។ក្នុងឱកាសនោះលោកស្នងការបានចែកវត្ថុអនុស្សាវរីយ៍ ព្រមទាំងថវិកាផងដែរ៕S/



