ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖គ្រោះថ្នាក់ចរាចរមួយបានកើតឡើងលើដងផ្លូវជាតិលេខ៦២ត្រង់ចន្លោះគីឡូមែត្រលេខ៥១/៥២ស្ថិតនៅចំការកៅស៊ូក្នុងភូមិអូពោធិ៍ឃុំរមណីយ៍ស្រុករវៀងខេត្តព្រះវិហារកាលពីរសៀលថ្ងៃទី១០ខែមីនាឆ្នាំ២០២០ដោយសាររថយន្ដសាំយ៉ុងមួយគ្រឿងបើកប៉ះនិងម៉ូតូបណ្ដាលឱ្យបុរសម្នាក់រងបួស។

សមត្ថកិច្ចបានឱ្យដឹងថាមុនពេលកើតហេតុមានរថយន្ដសាំយ៉ុង១គ្រឿងពណ៌លឿងពាក់ស្លាកលេខភ្នំពេញ2AH4590បើកបរដោយឈ្មោះជួនលឹមស្រៀងភេទប្រុសរស់នៅភូមិអូរជ្រកឃុំក្រូចស្រុកព្រៃឈរខេត្តកំពង់ចាម។បានបើករថយន្តមកប៉ះជាមួយម៉ូតូមួយគ្រឿងម៉ាកMDពណ៌ក្រហមគ្មានស្លាកលេខបើកបរដោយឈ្មោះសុងភេទប្រុសនៅសាលាវិស័យស្រុកប្រាសាទបាល័ង្គខេត្តកំពង់ធំរងរបួសជើង។

ក្រោយពីកើតហេតុសមត្ថកិច្ចបានយករថយន្ដនិងម៉ូតូទៅរក្សាទុកនៅប៉ុស្ដិ៍រមណីយហើយនៅក្នុងរថយន្ដបានដឹកគ្រែ១គ្រឿងនិងឈើសន្លឹកកកោះព្រមទាំងកូនក្រឡឹងធ្នងមួយចំនួន៕S/
