ដោយចាន់តូ/ភ្នំពេញ៖យុវជនម្នាក់ជិះម៉ូតូម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ២០១៩បើកបរលឿនបានទៅប៉ះដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតស្របទិសគ្នាហើយបន្តជ្រុលទៅបុកជាមួយរានទេវតាមុខផ្ទះប្រពលរដ្ឋខ្ទាតចូលផ្ទះបណ្តាលឱ្យស្លាប់ម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១០ខែមីនាឆ្នាំ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។យុវជនដែលស្លាប់មានឈ្មោះ ធាន ស៊ីណា ភេទប្រុស អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅភូមិព្រិច ឃុំច្រេះស ស្រុកមេសាង ខេត្តព្រៃវែង ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1E9132។
ចំណែកជនរងគ្រោះរបួសធ្ងន់មានឈ្មោះគឹមលីភេទប្រុសអាយុ៤៤ឆ្នាំមានមុខរបជាងម៉ាស៊ីនត្រជាក់ជិះម៉ូតូម៉ាកស៊ុយសាគីស្មាស់ពាក់ស្លាកលេខសៀមរាប1E8424មានស្រុកកំណើតនៅភូមិជាមួយគ្នា៕S/