​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ការឈូសឆាយដី​ព្រៃ​លិច​ទឹក​ជាប់​នៅ​តំបន់​អភិរក្ស​

239
ចែករម្លែក

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​:​កម្លាំងចម្រុះ​បាន​ចុះ​ឃាត់​គ្រឿងចក្រ​របស់​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ជាប់​និង​បង្គោល​អភិរក្ស​បឹង​ប្រា​ដែល​ស្ថិតក្នុង​តំបន់​៣​ជាប់​និង​កន្លែង​អភិរក្ស​បឹង​ប្រា​។​សមត្ថកិច្ច​ចម្រុះ​ដែលមាន​កម្លាំង​ជលផល​សង្កាត់​,​នគ​បាល​និង​សហគមន៍​នេសាទ​បាន​ចុះ​ដល់​ចំណុច​ក្រាំង​យ៉ូ​វ​ដែល​ស្ថិតនៅ​ក្នុងភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង​។​

​មន្ត្រីជលផល​បានឱ្យដឹងថា​ក្រោយ​បានទទួល​ព័ត៌មាន​ជាក់លាក់​ទើប​រៀបចំ​កម្លាំងចម្រុះ​ចុះ​ឃាត់​បានតែ​ត្រាក់ទ័រ​ដែល​ទុកចោល​ហើយ​ពួកគេ​បាន​រត់​គេចខ្លួនបាត់​។​កម្លាំងចម្រុះ​បាន​រាយការណ៍​ជូន​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ដើម្បី​នាំយក​វត្ថុតាង​ត្រាក់ទ័រ​មួយគ្រឿង​យកមក​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ជលផល​ពាម​ឆ្កោក​និង​បាន​កសាង​ឯកសារ​បញ្ជូនទៅ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ចាត់​ការបន្ត​តាម​នីតិវិធី​។​

​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង​លោក​លី​ឡា​បានឱ្យដឹង​តាមរយ​ទូរស័ព្ទ​ថា​ពាក់ព័ន្ធ​ករណីនេះ​លោក​បាន​សាង​ឯកសារ​បញ្ជូនទៅ​មន្ទី​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្ត​ចាត់ការ​បញ្ជូន​សុំ​ណុំ​រឿង​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​។​

​សេចក្តីរាយការណ៍​មួយ​ផ្សេងទៀត​បានឱ្យដឹងថា​ការឃាត់​ត្រាក់ទ័រ​នេះ​កុំ​ពុង​មាន​អ្នក​រត់ការ​ដើម្បី​ធ្វើការ​ដោះលែង​ហើយ​ត្រាក់ទ័រ​ត្រូវបាន​ក្រុម​ជន​ទុចរិត​នាំយកមក​ឈូសឆាយ​និង​បាន​ញុះញង់​ឱ្យ​ប្រជា​ពលរ​ដ្ខ​កាប់ឆ្ការ​ហើយ​ក្រុម​នេះ​ជា​អ្នកប្រមូល​ទិញ​។​ប្រភព​ដដែល​បន្តថា​ដីព្រៃ​លិច​ទឹក​នៅ​ចំណុច​ឃុំ​ពាម​ឆ្កោក​ស្រុក​ជល់​គី​រី​ត្រូវបាន​គេ​មើលឃើញថា​ក្រុម​ជន​ទុច្ចរិត​ធ្វើការ​ឈូសឆាយ​រុករាន​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិឯកជន​ខ​ណៈ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​។​

​គេ​រង់ចាំ​មើលថា​តើ​ត្រាក់ទ័រ​មួយគ្រឿង​ដែល​កម្លាំងចម្រុះ​ធ្វើការ​បង្ក្រាបបាន​សមត្ថ​កិច្ច​និង​ចាត់វិធានការ​បែបណា​ខណៈ​ដីព្រៃ​លិច​ទឹក​ត្រូវបាន​ក្រុម​ជន​ទុច្ចរិត​ធ្វើការ​ឈូសឆាយ​អស់​ខ្ទេចខ្ទី ៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ