ដោយ៖រ៉ាម៉ន/ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១០ខែមីនាឆ្នាំ២០២០នេះបានចេញសេចក្ដីជូនដំណឹងដល់ក្រសួងស្ថាប័នអង្គភាពរដ្ឋនិងវិស័យឯកជនអំពីការបង្វែរថ្លៃសេវាប្រមូលសំរាមនិងសំណល់រឹងនៅរាជធានីភ្នំពេញពីក្រុមហ៊ុនស៊ិនទ្រីមកជូនរដ្ឋាករស្វយ័តគ្រប់គ្រងសំរាមនិងសំណង់រឹងរាជធានីភ្នំពេញវិញ។
តាមសេចក្ដីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដើម្បីគ្រប់គ្រងរាល់ចំណូល ចំណាយ ស្របតាមនីតិវិធីហិរញ្ញវត្ថុសូមគ្រប់ក្រសួងស្ថាប័នអង្គភាពរដ្ឋនិងវិស័យឯកជនទាំងអស់ដែលធ្លាប់បានទូទាត់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង តាមរយៈការបោះផ្សាយអាណត្តិឬបង្វែរត្រង់ជូនក្រុមហ៊ុន ស៊ីនទ្រី។
សូមមេត្តារៀបចំបោះផ្សាយអាណត្តិឬបង្វែរត្រង់មកជូនរដ្ឋាករស្វយ័តគ្រប់គ្រងសំរាមនិងសំណល់រឹង រាជធានីភ្នំពេញ៕S/
