មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃអង្គារទី១០មីនាថា រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ម៉ាក អ៊ីសភើ បានពន្យារពេលធ្វើដំណើរទស្សនកិច្ចទៅអាស៊ីខាងត្បូងនិងអាស៊ីកណ្តាលដែលគ្រោងធ្វើនៅសប្តាហ៍ក្រោយ ដោយសារតែការឆ្លងរាលដាលយ៉ាងឆាប់រហ័សនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសរបស់លោក។
អ្នកនាំពាក្យមន្ទីរបញ្ចកោណបាននិយាយថាលោកម៉ាក អ៊ីសភើ បានគ្រោងនឹងធ្វើទស្សនកិច្ចនៅឥណ្ឌា ប៉ាគីស្ថាន និងអ៊ុយបេគីស្ថាន នៅរវាងថ្ងៃទី១៦ និង២០ ខែមីនា ប៉ុន្តែបានសម្រេចចិត្តថា នៅស្ថិតសហរដ្ឋអាម៉េរិកដើម្បីជួយគ្រប់គ្រងការឆ្លើយតបរបស់ក្រសួងការពារជាតិអាម៉េរិក ចំពោះការផ្ទុះឡើងនៃវីរុសឆ្លង ដែលបង្កការព្រួយបារម្ភខ្លាំងអំពីការឆ្លងរាលដាលនៅជុំវិញពិភពលោក៕ប្រែសម្រួល៖សុខា/sn

លោក ម៉ាក អ៊ីសភើ បានពន្យារពេលទស្សនកិច្ច ទៅកាន់អាស៊ីខាងត្បូងនិងកណ្តាល