Home ហោរាសាស្ត្រ ថ្ងៃទី​១១ ខែម...

ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០

ឆ្នាំជូត​
រាសី​ល្អជា​មធ្យម​។ អ្នក​កើត​ឆ្នាំ​កណ្តុរ​នៅថ្ងៃនេះ​មាន​ផល​មិនល្អ​មួយចំនួន​យាយី​ហេតុ នេះ​ការ ប្រកបការងារ​ឃើញថា​បើ​មិន​ខិតខំ​ស្រ​វ៉ា​ស្រ​ទេញ​ទេ​ពិតជា​ជួប​ផល​លំបាក​ជាក់​ជាពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុងពេល​នេះដែរ​មិន​ថា​លោកអ្នក​ប្រកប​របរ​ទីជិត​ឆ្ងាយ​តែង​កើត​មានរឿង​រកាំរកូស​ហើយ​អាច​បង្កជម្លោះ​ច្រើន​ដូចនេះ​បើ​មិនចេះ​រំងាប់​ចិត្ត​ហើយ​បណ្តោយ​តាម​ហិង្សា​ទេ​ពិតជា​កើតរឿង​រាវ​នាំ​អំពលទុក្ខ​យក​ត្រឡប់មកផ្ទះ​វិញ​ជាក់​ជាពុំខាន​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សុខដុម​ដូច​សព្វមួយដង​ទេ​គឺ​ពុំមាន​អ្វី​ចូលមក​នាំ​រកាំចិត្ត​ច្រើន​ឡើយ​៕

​ឆ្នាំឆ្លូវ​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ពី​បញ្ហា​អ្វីមួយ​ឱ្យ​សប្បាយ ចិត្ត​ផង​។​ក្រៅពីនេះ​ចំពោះ​បញ្ហា​ប្រាក់កាស​ឬ​ការងារ​ឃើញថា​មានការ​ចម្រើន​លូតលាស់​និង​តែង​ហុច​ផល​ល្អ​មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ការ​ទៅមុខ​ល្អ​ហើយ​បើ​ចង់​បើក​ជំនួញ​ថ្មីៗ​ក៏​ល្អ​គួរសម​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ក្នុងថ្ងៃនេះ​មិនមាន​អ្វី​លេចធ្លោ​ទេ​តែបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ហើយ​ចង់​ធ្វើការ​ដោះស្រាយ​តែង​សម្រេច​ដូច​គាប់​បំណង​៕

​ឆ្នាំខាល​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន​ប៉ុន្តែ​ការប្រកប​ការងារ​តែង​ចម្រើន​លូតលាស់​និង​ទទួលផល​មកវិញ​ផង​។​ទាំង​ស្ត្រី​បុរស​ក្នុង​ពេលនេះ​លោកអ្នក​មិន​គប្បី​លូកដៃ​ទៅក្នុង​ល្បែងស៊ីសង​ដែរ​ដើម្បី​ចៀសវាង​ការ​លង់ខ្លួន​កែ​មិន​ឡើង​ហើយ​ពិសេស​ជួប​ផល​លំបាក​ណាមួយ​ជាន់​បន្ថែម​ទៀតហើយ​រើខ្លួន​លែងរួច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ភាព​ស៊យ​នៅ តែ​តាម​ជាប់​ជានិច្ច​ដូច្នេះ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​បាត់​របស់​និង​គ្រោះ​ចាញ់បោក​គេ​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​បន្តិចបន្តួច​បង្កើតជា​រឿង​រាវ​ធំដុំ​ចំពោះ​គ្នា​ឡើង​៕

​ឆ្នាំថោះ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការប្រកប​កិច្ចការងារ​អ្វី​តែង​ទទួលរង​ផល​ប៉ះទង្គិច​និង​មាន រឿង​រាវយាយី​ច្រើន​ផង​។ បើ​មានការ​ប្រកបការងារ​លោកអ្នក​អាច​ជួប​ព្យុះភ្លៀង​បន្តិច បន្តួច​យាយី ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​ពុំ​សូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​គឺមាន​បញ្ហា​ចូល​យាយី​ច្រើន​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ក្រុមមនុស្ស​បៀតបៀន​ច្រើន​គួរ​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​លេង​ម៉េះ​មោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​៕

​ឆ្នាំរោង​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មិនសូវ​ជឿនលឿន​ទៅមុខ​ទេ​ហើយពិសេស​តែង​កើតរឿង​សៅហ្មង​ចំពោះមុខ​ច្រើន​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​យ៉ាង​ឆាប់រហ័ស​ហើយ​រឿង​រាវ​អាក្រក់​ទាំងឡាយ​ដែល​ធ្លាប់មាន​កាល ពីមុនមក​ក៏​ត្រូវបាន​រលត់រលាយ​ទៅ​ឆ្ងាយ​តាម​កាល​វេលា​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​និង​មិនសូវ​ចេះ​ចុះចាញ់​គ្នា​ប៉ុន្មាន​ទេ​៕

​ឆ្នាំម្សាញ់​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​តែង​ជួប​ឧបសគ្គ​ច្រើន​ពិសេស​ងាយ​កើត​នូវ​ចម្រូងចម្រាស​នាំ​កើត​សៅហ្មង​មិនតិច​ដែរ​ទេ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួបតែ​រឿង​ប្រទាំង​ប្រទើស​ចំពោះមុខ​ច្រើន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​រកាំ​ចិត្តច្រើន​ព្រោះតែ​ម្នាក់ៗ​មានចិត្ត​ខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំមមី​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ជួប​បញ្ហា​សៅហ្មង​ច្រើន​ពិសេស​ការបំពេញ​ការងា​រ​ត្រូវ​ប្រយ័ត្នប្រយែង​ក្រុមមនុស្ស​ផងដែរ​។​លោកអ្នក​ត្រូវ​រវាសរវៃ​ដៃជើង​ទើប​លទ្ធផល​ល្អៗ​ហុច​មកឱ្យ​គួរ​ជាទី​ពេញចិត្ត​ទៅរួច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​ការលូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ​គឺមាន​ដំណើរ​ថយក្រោយ​ច្រើនជាង​ដូចនេះ​បើ​ចង់​ធ្វើ​អ្វីមួយ​ធំដុំ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានដំណើរ​ពុំ​ល្អ​ទេ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ចូលមក​បំបែក​ដោយ​ប្រការ​ណាមួយ​៕

​ឆ្នាំមមែ​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហេតុនេះ​បញ្ហា​តូចធំ បាន​ចៀស​ឆ្ងាយ​ហើ​ទោះ​ធ្វើ​អ្វី​ក៏​មានការ​ធូរស្បើយ​ផ្លូវចិត្ត​ផងដែរ​។ នៅថ្ងៃនេះ​ដែរ​លោកអ្នក អាច​សម្រេចចិត្ត​តូចធំ​បាន​ដោយ​តែង​ជួប​ភាពជោគជ័យ​ត្រឡប់មកវិញ​។​ក្រៅពីនេះ​លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​ឬ​ចេញទៅ​ប្រកប​ជំនួញ​ជួញដូរ​ផ្លូវ​ឆ្ងាយ​តែង​អាច​ប្រមូល​នូវ​ផល​កម្រៃ​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​ចំពោះ​បុរស​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ពុំគប្បី​ឈ្លក់​វង្វេង​នឹង​គ្រឿង​ស្រវឹង​ឬ​ឈ្លក់​នឹង​បញ្ហា​លោភលន់​អ្វីមួយ​ពីព្រោះថា​ផល​អាក្រក់​នោះ​ក៏មាន​នៅឡើយ​នាំឱ្យ​អ្វីៗ​ដែល​ល្អ​សោះនឹង​ប្រែជា​អាក្រក់​វិញ ។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មាន​ការចង់​រៀបចំ​ជីវិត​គ្រួសារ​តែងមាន ភាព​គាប់ប្រសើរ​និង​ជឿនលឿន​ទៅមុខ ៕

​ឆ្នាំវក​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ទទួលរង​ការប៉ះទង្គិច​ផ្លូវចិត្ត​ខ្លះៗ​កើតឡើង​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ​។​លោកអ្នក​ត្រូវមាន​ចិត្ត​ត្រជាក់​និង​អត់ធ្មត់​ពីព្រោះថា​អាច​ហុច​ផល​ហួស​ពី​ការ​គិតទុក​ទៅទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវ យកភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់​ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ប្រកាន់​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​តែ​ជួប​បញ្ហា​ល្អក់កករ​ឥតឈប់ឈរ​តែប៉ុណ្ណោះ​៕

​ឆ្នាំរកា​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​មិនសូវ​រលូន​ល្អ​ប៉ុន្មាន​ទេ​ពិសេស​ធ្វើ​ច្រើន​បែរជា​ខុស​ច្រើន​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​គូ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ច្រើន​៕

​ឆ្នាំច​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ទទួលរង​ការប៉ះទង្គិច​បន្តិចបន្តួច​យាយី​ហើយ ពិសេស​ធ្វើ​មិន​សម្រេច​ដល់​គោលដៅ​ថែមទៀត​។​ក្រៅពីនេះ​ការប្រកប​ការងារ​ងាយ​ទទួលរង​ការកកស្ទះ​ណាស់ដែរ​គប្បី​ប្រយ័ត្នប្រយែង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​ដាច់​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​បន្តិច​ព្រោះ​ងាយ​រងគ្រោះ​ជាង​សព្វមួយដង​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​សាកល្បង​កាមគុណ​ពិសេស​ស្រី្ត​ប្រយ័ត្ន​កើតរឿង​ធំ​ខូច​ទាំង​កិត្តិយស​អស់ទាំង​អនាគត​ភ្លឺស្វាង​៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ទាំង​នៅក្បែរ​ខ្លួន​ឬ​ពី​ចម្ងាយ​ផង​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​លោកអ្នក​បង្កើន​ការទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទទួលផល​ប្រយោជន៍​មកវិញ​ជាក់​ជាពុំខាន​។ ការរស់ នៅ​មាន​ភាព​សុខដុម និង​មនុស្ស​អាណិត​ស្រឡាញ់​ចូលចិត្ត​ច្រើន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ច​ម្រើ​នា​លូតលាស់​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​លោកអ្នក​ហើយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...

រដ្ឋបាល​រាជធានី​ជូនដំណឹង​...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...