Home កម្សាន្ត ណា​តា​យ៉ា ស្ង...

ណា​តា​យ៉ា ស្ងាត់ៗ​ដូរ​រថយន្ត​ទំនើប​ស្របពេល​មុខ​ជំនួញ​និង​ការងារ​កំពុង​ឡើង​

ភ្នំពេញ​៖ តារា​សម្តែង​សិច​ស៊ី​កញ្ញា ណា​តា​យ៉ា បានបង្ហាញ​រថយន្ត​ទំនើប​របស់ខ្លួន​ដែល ទើប​ទិញ មុន​ថ្ងៃ​ខួបកំណើត​របស់​នាង​កាលពី​ថ្ងៃ​០៨ ខែ​មិនា ឆ្នាំ​២០២០​កន្លងមក​ធ្វើឱ្យ​អ្នកគាំទ្រ និង​មិត្ត​សិល្បៈ​ចាប់អារម្មណ៍​។​

​រយៈ​មកនេះ​ទាំងមុខ​ជំនួញ​អន​ឡាញ និង​ការងារ​សិល្បៈ​របស់​នាង​កំពុង​តែមាន​រាសី​ឡើង​ល្អ តារា​ស្រី​សិច​ស៊ី​ល្បី​រូបនេះ បាន​ទិញ​រថយន្ត​មួយគ្រឿង​ជា​កាដូ​យ៉ាង​ពិសេស​សម្រាប់​ខ្លួនឯង ក្នុង​ថ្ងៃ​ខួបកំណើត​ឆ្នាំនេះ​របស់​នាង ហើយ​រថយន្ត​ស៊េរី​ទំនើប​របស់​គឺ Mercedes ពណ៌​ស ។

​ខួបកំណើត​ឆ្នាំនេះ​របស់​តារា​ល្បី​កញ្ញា ណា​តា​យ៉ា​បានរៀបចំ​ពិធីជប់លៀង​ដោយ​ទទួលភ្ញៀវ ជាច្រើន​តុ​ក្នុង​ភោជនីយដ្ឋាន My Dream កាលពី​យប់​ថ្ងៃទី​០៨ ខែ​មិនា ឆ្នាំ​២០២០ ខណៈ​តារា រូបនេះ​បានបង្ហាញ​ភាព​រីករាយ​នូវ​វត្តមាន​តារា​គ្នាឯង​ដែលជា​មិត្ត​ភ័ក្ត្រ​និង​បងប្អូន​របស់​នាង​ក្នុង​ឈុត​ស្លៀកពាក់​ក្រហម​ស្ទើរតែ​គ្រប់គ្នា​។ សម្រាប់​ឆ្នាំនេះ ណា​យ៉ា​តា​លេងខ្លួន​ស្លៀក​បំពាក់ ពណ៌​ក្រហម មិន​តែងខ្លួន​ធ្វើ​ដូចជា​ព្រះ​នាង​ឡើយ​ប៉ុន្តែ​បង្ហាញ​រូបរាង​យ៉ាង​ស្រស់ស្អាត ជាមួយ​ម៉ូត​សក់​ខ្លី​គួរឱ្យ​ស្រលាញ់​។

​ក្នុង​ពិធី​របស់​នាង​នោះ មាន​ទាំង​តារាចម្រៀង តារា​សម្តែង និង មិត្ត​រួម​អាជីព​ជាច្រើន​នាក់ ដូចជា អ្នកនាង ញឹម ចាន់ថន​, កញ្ញា មុន្នី ម៉ូ​នី​តា , កញ្ញា បេឡា អា​ដា​ម៉ា​, កញ្ញា ម៉ា​រី​, កញ្ញា ណា​ផា និង​អ្នកសិល្បៈ​ជាច្រើន​ផ្សេងទៀត​សុទ្ធតែ​ព្រម​គ្នា​ក្នុង​ឈុត​សម្លៀកបំពាក់​ពណ៌​ក្រហម​ទាំងអស់​។

​សូមបញ្ជាក់ថា កញ្ញា តា​ណា​យ៉ា​ជា​ថៅកែ​ស្រី​វ័យក្មេង​មួយរូប​ដែល​ចេះ​រកស៊ី​ដោយ​បោះ ទុន​រាប់សិប​ម៉ឺន​ដុល្លារ​បើក​ក្រុមហ៊ុន​នាំចូល​ផលិតផល សុខភាព Collagen “Inner Mois Collagen Plus” នាំចូល​ពី​ប្រទេស​ជប៉ុន​។

​កញ្ញា ណា​តា​យ៉ា ជា​តារា​សម្តែង និង តារា​បង្ហាញ​ម៉ូត ដែល​ប្រជាប្រិយ​ភាពខ្លាំង​ខណៈ​រូបរាង មាន​រាង​ស្លី​ម និង មុខមាត់​ដូច​កូនកាត់​ខណៈ​នាង​មាន​ប្រជាប្រិយ​ក្នុង​រឿង​ភាគ​ជាច្រើន​លើ កញ្ចក់​ទូរទស្សន៍​៕ ដោយៈ បូ​រិ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular