Home កម្សាន្ត ប៉ូ គីម​ថេ​ង​...

ប៉ូ គីម​ថេ​ង​សុ​ធីតា ឡើង​កូដ​ជាង​មុន​ ក្រោយ​ទទួល​តំណែង​តួឯក​សម្រាប់​រឿង​ថ្មី​អិ​ល​ឌី​

ភ្នំពេញ​៖ ផលិតកម្ម​រូបភាព​អិ​ល​ឌី (LD Picture) បាន​បញ្ចេញ​មុខ​តួឯក​ក្នុង​ភាពយន្តនាឡិកាដាស់​វិញ្ញាណ វគ្គ​២ ឬ The Clock Red Wall​ដែល​តំណែង​តួឯក​ស្រី គឺ កញ្ញាឯក ប៉ូ គីម​ថេ​ង សុធី​តា នឹង​តារា​សម្តែង​ស្រស់​សង្ហា​មី​យ៉ាន់​ម៉ា លោក ប៉ាង តា​ហុង ( Paing Takhon)​។​

​កាន់តែ​ឡើង​កូដ​ជាងមុន​ តារា​បង្ហាញ​ម៉ូត​រូបនេះ​បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជាថ្មី​ក្រោយពី​ផលិតកម្ម មួយ​នេះ​បាន​បង្ហើប​គម្រោង​ក្នុង​ការផលិត​ភាពយន្ត​ខ្នាត​ធំថ្មី​បន្ត​គឺ​ភាពយន្ត​រឿង​” The Clock Red Wall” ដែល​សូម្បីតែ​តួឯក​ត្រូវបាន​ជ្រើសរើស​រួចជាស្រេច​គឺ​កញ្ញាឯក​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា ឆ្នាំ​២០១៩​គឺ រូប​កញ្ញា​ផ្ទាល់ ។

​កញ្ញាឯក​អាស៊ី​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៩ ដែល​គេ​ស្គាល់​ថា​ជា​តារា​បង្ហាញ​ម៉ូត​មាន​រូប​សម្រស់​ស្រស់សោភា និង​មាន​ទេពកោសល្យ ធ្លាប់​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​Miss City tourism world 2017 នៅ​ប្រទេស​ចិន រូបនេះ គឺជា​តារា​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​៤ ក្នុង​កម្មវិធី​Asia model festival 2018 នៅ​ប្រទេស​កូរ៉េ , ព្រឹត្តិការណ៍ Miss universe Cambodia 2019 ចំណាត់ថ្នាក់លេខ ៤ និង Miss Asia pacific International Cambodia 2019 នៅ​ប្រទេស​ហ្វីលី​ពី​ន ហើយក៏​ធ្លាប់ទទួលបាន​ពាន​ជា​កញ្ញាឯក​រួសរាយ​ជាងគេ​ក្នុង​ព្រឹត្តិការណ៍ Got Miss congeniality Award ។

​រីឯ​តួឯក​ប្រុស​វិញ​មាន​វ័យ​២៤​ឆ្នាំ គឺជា​តារា​ម៉ូ​ដែល តារា​សម្តែង​និង​ជា​អ្នកចម្រៀង ជនជាតិមី​យ៉ាន់​ម៉ា​។ កាលពី​ឆ្នាំ ២០១៨ តារា​រូបនេះ​ត្រូវបាន​ជ្រើសរើស​ដោយ គេហទំព័រ BuzzFeed ថា​ជា​បុរស​សង្ហា ម្នាក់​ក្នុងចំណោម​បុរស​ទាំង​២៣​នាក់​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ។ លោក​ក៏បាន ជាប់​ចំណាត់ថ្នាក់​លេខ ២ ក្នុង​កម្មវិធី​“ កំពូល​អ្នក​សម្ដែង ១០ នាក់​” របស់​កម្មវិធី Myanmar Time កាលពីពេល​កន្លងទៅ​ដែរ​។​

​សូមបញ្ជាក់ថា មុនពេល​ប្រកាស​ដំណឹង​នៃ​ការបង្ហាញ​មុខ​តួឯក​ក្នុង​ភាពយន្ត​នេះ​ផលិតកម្ម បានធ្វើ​តេស្ត​សមត្ថភាព​តារា​សម្តែង​គ្រប់​ប្រភេទ​ដោយ​ចំណាយ មិនតិចជាង​៣​ខែ​នោះទេ ខណៈ​សាច់រឿង​ក៏​ត្រូវបាន​សម្រិតសម្រាំង​យ៉ាង​ពិសេស​ដើម្បី​ប្រាកដថា​ការសហការ​ផលិតភាព​យន្ត​រួមគ្នា​រវាង​ផលិតករ​កម្ពុជា និង​មី​យ៉ាន់​ម៉ា​លើកដំបូង​នេះ​នឹង​ទទួលបាន​ភាពយន្ត ដែលមាន​គុណភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​។

​សម្រាប់​ការចាយ​ទុន​ដ៏​សម្បើម​រួមទាំង​កិច្ចសហការ​ផលិត​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ក្លាយជា​ស្នាដៃ​ថ្មី​មួយ​សម្រាប់​វិស័យ​ភាពយន្ត​ខ្មែរ​ ស្រប​ពេលដែល​ផលិតកម្ម​នាំ​មុខ​នៅ​កម្ពុ​ជាមួយនេះ បាន​នឹង​កំពុង​សាងសង់​Studio ថត​ផ្ទាល់​ធំ​មួយ​ដើម្បី​ឲ្យ​ទាន់​ដៃគូ​អន្តរជាតិ​មក​វិនិយោគ នៅ​កម្ពុជា​៕ ដោយៈ បូ​រិ​ន​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យានអវកាស​ជប៉ុន​កំពុង​ហោះ​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ផ្សារ​ជនបទនៅ​ស្ទឹងត្រែង ត...

ដោយៈ សុខុម/ស្ទឹងត្រែងៈ ផ្...

ឃាត់ខ្លួន​បុគ្គលិក​ផ្នែក​...

ដោយៈ អង្គា​រ៍​ហេង/ភ្នំពេញ...

អា​ដុល អ៊ី​ត្លែរ ឈ្នះ​ឆ្ន...

​ប្រែ​សម្រួលៈ​វាសនា​៖ ​អ្...