ម្ចាស់ឆ្មាគ្មានរោម និងស្បែកជ្រីវជ្រួញធ្លាក់យារស្តាកគួរឱ្យខ្លាចពូជ Sphynx បានបង្ហោះវីដេអូ ខ្លួនប្រលែងលេងយ៉ាងស្និទ្ធស្នាលជាមួយឆ្មាដ៏ចម្លែកខុសគេនេះ។
ឆ្មាឈ្មោលឈ្មោះ ស៊ឺដាន (Xherdan) អាយុ ៦ ឆ្នាំមកពីក្រុងរូទី (Rüti) ប្រទេសស្វីស នេះគ្រប ដណ្ដប់ដោយស្បែកជ្រីវជ្រួញ ធ្លាក់យារស្តាកចាប់ពីក្បាលដល់ចុងជើង មានចង្កូមមុតស្រួច កែវភ្លែកគួរឱ្យខ្លាច និងមុខកាច ធ្វើឱ្យបណ្ដាអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមប្រៀប ប្រដូចវាទៅនឹងសត្វក្រៅភព។
ម្ចាស់របស់វា និងវាធ្វើសកម្មភាពជាច្រើនជាមួយគ្នារាប់ចាប់ពីការដើរលេងរហូតដល់ការ ចូលហាង និងផ្សារទំនើប។ ម្ចាស់ស្រីរបស់វា សានដ្រា ហ្វីលីពី (Sandra Filippi) វ័យ ៤៧ ឆ្នាំនិយាយថា អ្នកខ្លះអាចយល់ថាវាគួរឱ្យខ្លាច ប៉ុន្តែតាមពិតវាស្លូត និងគួរឱ្យស្រលាញ់ណាស់។ គាត់និយាយទៀតថា វាចូលចិត្តដេក និង”និយាយ”៕ ប្រែសម្រួលៈខុម






