ដោយ: បាយ័ន/សៀមរាបៈ មកដល់ពេលនេះ ក្រុមការងារជួសជុលកែលម្អផ្លូវថ្នល់នៃអាជ្ញាធរជាតិអប្សរាកំពុងយកចិត្តទុកដាក់លើដំណើរការជួសជុលកែលម្អផ្លូវវង់ធំ នៅចំណុចមុខប្រាសាទបន្ទាយក្តី ឆ្ពោះទៅស្រះស្រង់ដែលមានប្រវែង ១៤០០ ម៉ែត្រ និងទទឹង ៦ទៅ៩ម៉ែត្រ បានចំនួន៨០ភាគរយហើយ។អាជ្ញាធរជាតិអប្សរានៅរសៀលថ្ងៃទី១០ ខែមនានេះ។

បច្ចុប្បន្ននេះដែរក្រុមការងារបាននិងកំពុងក្រាលថ្ម បុកបង្ហាប់គ្រឹះទៅតាមបច្ចេកទេស និងធ្វើស្មាផ្លូវចុះទៅស្រះស្រង់ដើម្បីការពារទឹកហូរច្រោះពេលមានភ្លៀងធ្លាក់ និងលើកសោភណ្ឌភាពមាត់កសិន្ធុស្រះស្រង់ឱ្យកាន់តែល្អប្រសើរ ហើយត្រៀមនឹងក្រាលកៅស៊ូនាពេលខាងមុខឆាប់នេះ៕ ល