Home ប្លែកៗ អ្នកដំណើរ​ពីរ...

អ្នកដំណើរ​ពីរ​នាក់​ប្ដឹង​នាវា​កម្សាន្ត Grand Princess ដែល​ផ្ទុះ​ករណី​ឆ្លង​កូ​រ៉ូ​ណា​ទារជំងឺចិត្ត មួយ​លាន​ដុល្លារ​

ពីរ​នាក់​ប្ដី​ប្រពន្ធ​នៅ​រដ្ឋ​ផ្លរីដា សហរដ្ឋ​អាម៉េរិក ដែលជា​អ្នកដំណើរ​លើ​នាវា​កម្សាន្ត​ខ្នាត​យក្ស Grand Princess ផ្ទុះ​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា បាន​ប្ដឹង​ម្ចាស់​នាវា​នេះ​ទារជំងឺចិត្ត​មួយ​លានដុល្លារ​អាម៉េរិក​ ដោយ​អះអាងថា ក្រុមហ៊ុន​គិតតែ​ពី​ប្រាក់ចំណេញ​ធំ​ជាង​បញ្ហា​សុវត្ថិភាព ដោយ​មិន​បំពាក់​ឧបករណ៍​ស្គែ​ន​សីតុណ្ហភាព​ក្នុង​ខ្លួន​មនុស្ស​ឱ្យបាន​ត្រឹមត្រូវ​។​
​ ​
ប្ដី​ប្រពន្ធ​ឈ្មោះ រ៉ូ​ណា​ល់ (Ronald) និង អ៊ី​វ៉ា វេ​ស្បឺ​ហ្គើ (Eva Weissberger) ដែល​រស់នៅ​តំបន់ ប្រូ​វើដ (Broward) រដ្ឋ​ផ្លរីដា បាន​ប្ដឹង​ក្រុមហ៊ុន​នាវា​កម្សាន្ត Princess Cruise Lines Ltd បុត្រ​សម្ព័ន្ធ​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន Carnival Corp ដោយ​ចោទប្រកាន់ថា ក្រុមហ៊ុន​ធ្វើឱ្យ​ពួកគេរង​ការភិតភ័យ​យ៉ាងខ្លាំង ព្រោះ​ខ្លាច​ឆ្លង​វីរុស​កូ​រ៉ូ​ណា​។​

​ពួកគេ​បានដាក់​ពាក្យបណ្ដឹង​នេះ​នៅតុលាការ​សង្កាត់​ក្នុង​ក្រុង​ឡូ​ស អែន​ជើ​ឡេស​។ ទោះជាយ៉ាងណា ភ្លាមៗ​ក្រុមហ៊ុន​មិនបាន​ចេញមុខ​បកស្រាយ​ឡើយ​ជុំវិញ​បណ្ដឹង​នេះ​។
​ ​
សូមបញ្ជាក់ថា នាវា​ខាងលើនេះ​ត្រូវបាន​ភ្ជាប់​ទៅនឹង​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា ១២ ករណី​ពីដំណើរ​កម្សាន្ត​មុននេះ​ទៅកាន់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​៕ ប្រែ​សម្រួលៈ​ខុម​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular