Home ប្លែកៗ ឥទ្ធិពល​កូ​រ៉...

ឥទ្ធិពល​កូ​រ៉ូ​ណា​! យន្តហោះ​អ្នកដំណើរ​ត្រូវបាន​បង្វែរ​ទិសដៅ​ចុះចត​ក្រោយ​មាន​អ្នកដំណើរ កណ្ដាស់ និង​ក្អក​

ការភ័យខ្លាច​កាន់តែខ្លាំង​ឡើង​ចំពោះ​ការផ្ទុះ​ករណី​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា​ឬ​ខូ​វីដ​១៩ (Covid-19 ) បង្ហាញ​យ៉ាងច្បាស់​នៅក្នុង​ករណី​ជើងហោះហើរ​មួយ​របស់សហរដ្ឋ​អាម៉េរិក ដែល​ត្រូវបាន​បង្វែរ​ចេញពី​គោលដៅ​ចុះចត​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ក្រោយ​អ្នកដំណើរ​រង​ការភ័យខ្លាច​ដោយសារ​ម​នុស្ស​ម្នាក់​កណ្ដាស់ និង​ក្អក​។​
​ ​
ក្រុមហ៊ុន​អាកាសចរណ៍ United Airlines បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា​ជើងហោះហើរដែល​ចេញដំណើរ​ពី​តំបន់​អ៊ី​ហ្គ​ល (Eagle) រដ្ឋ​ខូ​ឡូ​រ៉ា​ដូ (Colorado) ឆ្ពោះទៅ​ទីក្រុង​ញូ​វើក (Newark) រដ្ឋ​ញូ​វ ជើ​ស៊ី (New Jersey) ខាងលើនេះ​ត្រូវបាន​បង្វែរ​ទិសដៅ​ចុះចត​កាលពី​រសៀល​ថ្ងៃអាទិត្យ ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ឌិន​វើ (Denver International Airport) រដ្ឋ​ខូ​ឡូ​រ៉ា​ដូ​។​
​ ​
​យន្តហោះ​នេះ​ត្រូវបាន​អនុញ្ញាតឱ្យ​បន្តដំណើរ​ទៅ​រដ្ឋ​ញូ​វ​ជើ​ស៊ី បន្ទាប់ពី​មនុស្ស​មួយក្រុម​តូចដែល​ឈ្លោះ​គ្នា​ដោយសារ​ភ័យខ្លាច​អ្នកដំណើរ​ម្នាក់ដែល​កណ្ដាស់ និង​ក្អក​ឆ្លង​វីរុស​កូ​រ៉ូ​ណា ត្រូវបាន​បញ្ចេញ​ឱ្យ​ចុះ​ពី​ជើង​ហោះ​ហើរ​។​
​ ​
ក្រុមហ៊ុន​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា អ្នកដំណើរ​ដែល​កណ្ដាស់​និង​ក្អក​នោះ​គ្រាន់តែមាន​បញ្ហា​អា​ឡែ​ស៊ី ហើយ​ត្រូវបាន​វាយតម្លៃ និង​អនុញ្ញាតឱ្យ​នៅលើ​ជើងហោះហើរ​បន្ត​៕ ប្រែ​សម្រួលៈ​ខុម​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...