លោក អូឡេ ហ្គាន់ណា សូលស្យែរ (Ole Gunnar Solskjaer) ជឿថា ក្លiបម៉េនឆេស្ទ័រ យូណាយធីតត្រូវការកីឡាករថ្មីពីរឬបីនាក់បន្ថែមទៀត ដើម្បីក្លាយជាក្រុមខ្លាំងមួយដែល ប្រជែងយកពានជើងឯកនៅក្របខ័ណ្ឌព្រីមីញ៉េលីក។
យូណាយធីតមានសង្ឃឹមថា នឹងជាប់លេងនៅក្របខ័ណ្ឌឆេមពានលីកនៅរដូវកាលក្រោយបន្ទាប់ពីយកឈ្នះក្រុមម៉េនឆេស្ទ័រ ស៊ីធី ២-០ កាលពីរសៀលថ្ងៃអាទិត្យ។ ប៉ុន្តែក្រុមនេះនៅខ្វះបីពិន្ទុក្រោមកៅអីទី៤ដោយមានគម្លាត៣៧ពិន្ទុពីក្រុមនាំមុខលីវឺភូល (Liverpool) ។
ទោះបីជាយ៉ាងណា លោក សូលស្យែរ ជឿថា យូណាយធីតនឹងអាចក្លាយជាក្រុមខ្លាំង នៅរដូវកាលក្រោយ ប្រសិនបើអាចនាំយកកីឡាករថ្មីនៅរដូវកាលទិញដូរនៅរដូវក្តៅ។
លោក សូលស្យែរ បាននិយាយថា “យើងមានអារម្មណ៍ថា យើងមានការរីកចម្រើនគ្រប់ពេល។ យើងដឹងថា យើងខ្វះកីឡាករមួយ ពីរឬបីនាក់ ដើម្បីក្លាយជាក្រុមខ្លាំង។ យើងនឹងពិភាក្សា ដើម្បីចរចារកកីឡាករថ្មី និងរកពិន្ទុបន្ថែមទៀត។ក្រុមឆេលស៊ីនិងក្រុមលៃសេស្ទ័រ( Leicester) ហាក់ដូចជាឈានមុខដាច់ឆ្ងាយពីយើងពេកហើយ”៕ ប្រែសម្រួល: ពិសិដ្ឋ
