Home កីឡា ការប្រកួតរវាង...

ការប្រកួតរវាង Man City និង Arsenal ត្រូវលុបចោល ខណៈកីឡាករកាំភ្លើងធំមួយចំនួនត្រូវដាក់ដាច់ដោយឡែក ក្រោយចាប់ដៃជាមួយម្ចាស់ក្លិប Olympiacos ដែលឆ្លងវីរុសកូរ៉ូណា

ក្របខ័ណ្ឌបាល់ទាត់កំពូលអង់គ្លេស Premier League បានផ្អាកការប្រកួតថ្ងៃពុធទី១១មីនារវាង Man City និង Arsenal ក្រោយម្ចាស់ក្លិប Nottingham Forest និង Olympiacos លោក អ៊ីវ៉ាន់ហ្គេឡូស ម៉ារីណាគីស បានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា គឺពីរសប្តាហ៍ក្រោយទស្សនាក្រុមក្រិករបស់គាត់ប្រកួតនៅកីឡដ្ឋាន Emirates Stadium។

ម្ចាស់ក្លិបអាយុ ៥២ ឆ្នាំ ដែលចំណាយពេលរបស់គាត់រវាងក្លិប Nottingham និង ប្រទេសក្រិក បានស្ថិតនៅកីឡដ្ឋានរបស់ Arsenal ដើម្បីទស្សនាក្រុមរបស់គាត់ប្រកួតឈ្នះនៅវគ្គ ៣២ ក្រុមចុងក្រោយក្នុងក្របខ័ណ្ឌ Europa League កាលពីថ្ងៃទី ២៧ កុម្ភៈ។

ប៉ុន្តែលោកម៉ារីណាគីសបានសរសេរសេចក្តីថ្លែងការណ៍មួយនៅលើ Instagram កាលពីថ្ងៃអង្គារទី១០មីនា បញ្ជាក់ថា គាត់បានឆ្លងវីរុសកូរ៉ូណា គឺ​១២ថ្ងៃក្រោយចូលរួមទស្សនាការប្រកួតនៅទីក្រុងឡុងដ៍ភាគខាងជើង។

ក្រុមកាំភ្លើងធំ Arsenal បានលាតត្រដាងថា ពួកគេបានកំណត់អត្តសញ្ញាណកីឡាករជាច្រើននាក់ ដែលបានជួបជាមួយម្ចាស់ក្លិប Olympiacos ភ្លាមបន្ទាប់ពីចប់ការប្រកួត និង បានប្តេជ្ញាអនុវត្តតឹងរ៉ឹងតាមការណែនាំរបស់រដ្ឋាភិបាល។

នេះមានន័យថា អ្នកដែលបានប៉ះពាល់លោកម៉ារីណាគីសនឹងត្រូវដាក់ខ្លួនឯងដាច់ដោយឡែក ប៉ុន្តែពួកគេនឹងអាចត្រឡប់មកហ្វឹកហាត់វិញនៅថ្ងៃសុក្រ គឺពីរសប្តាហ៍ក្រោយពួកគេបានប៉ះពាល់ជាមួយលោកម៉ារីណាគីស។ Arsenal និយាយថា កីឡាកររបស់ខ្លួន “ពុំមានវត្តមាន” ទេសម្រាប់ការប្រកួតថ្ងៃពុធទី១១មីនា ដែលឥឡូវត្រូវផ្អាកទៅហើយ។

សេចក្តីថ្លែងការណ៍របស់ Arsenal បានបន្ថែមថា “កីឡាករនឹងបន្តស្ថិតនៅក្នុងផ្ទះរហូតដល់អំឡុងរយៈពេល១៤ថ្ងៃផុតកំណត់។ បុគ្គលិក Arsenal បួននាក់ ដែលអង្គុយក្បែរលោកម៉ារីណាគីសអំឡុងការប្រកួត ក៏ត្រូវបន្តនៅក្នុងផ្ទះរហូតដល់១៤ថ្ងៃបានបំពេញផងដែរ”៕ ដោយ៖ កញ្ញាដាលីស

កីឡាករ Arsenal មួយចំនួនត្រូវនៅផ្ទះឱ្យគ្រប់ ១៤ ថ្ងៃ ក្រោយចាប់ដៃម្ចាស់ក្លិប Olympiacos លោក អ៊ីវ៉ាន់ហ្គេឡូស ម៉ារីណាគីស ដែលឆ្លងវីរុសកូរ៉ូណា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...