Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​ដឹកទំន...

រថយន្ត​ដឹកទំនិញ​បើក​បុក​ពីក្រោយ​រថយន្ត​ដឹក​អង្ករ​គាប​ជាប់​អ្នកបើកបរ​របួសធ្ងន់​

ដោយ​: ចាន់តូ / ភ្នំពេញ​: រថយន្ត​ដឹកទំនិញ​១​គ្រឿង​បាន​បើក​ក្នុង​ល្បឿន​លឿន​ហើយ​សង្ស័យ​អ្នកបើកបរ​ងងុយដេក​ បាន​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​នីស្សា​ន់​ដឹក​អង្ករ​កំពុង​ឈប់​ស្ងៀម​ពេញទំហឹង​បណ្ដាល​ឲ្យ​ក្រពឹត​រួញ​កាប៊ីន​គាប​ជាប់​តៃកុង​រូបនោះ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​។ហេតុការណ៍នេះកើតឡើងកាលពី​វេលា​ម៉ោង​៥​ភ្លឺ​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២០ នៅតាម​វិថី​ឈ្នះ​ឈ្នះ ត្រង់ចំណុច​ជិត​ផ្លូវដែក​ខ្សែ​ភ្នំពេញ​-​បាត់ដំបង ស្ថិត​ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ជនរងគ្រោះ​មិនទាន់​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គាត់​បើកបរ​រថយន្ត​ធុន​ធំ​ដឹកទំនិញ​១​គ្រឿង ពណ៌​ក្រហម​ពាក់​ផ្លាក​លេខ​ភ្នំពេញ​3D-5072​។ ចំណែក​រថយន្ត​ដឹក​អង្ករ​ដែល​ឈប់​ស្ងៀម​នៅលើ​ផ្លូវ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​នោះ​ម៉ាក​នី​ស្សាន់​ឌី​សែ​ល ព​ណ៌ស ពាក់​ផ្លាក​លេខ​ព្រះសីហនុ​3A-6633 បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​ដូចគ្នា ។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅមុន​ពេល​កើតហេតុ​រថយន្ត​ដឹក​អង្ករ​បាន​បើកបរ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​ទៅដ​ល់​ត្រង់ចំណុច​កើតហេតុ​បាន​ឈប់​នៅលើ​ផ្លូវ ហើយ​តៃកុង​បាន​ចុះទៅ​គោះ​មើល​កង់​ដោយ​សង្ស័យថា​កង់​រថយន្ត​នោះ​ធ្លាយ​ឬ​ធូរ ។​ស្របពេលនោះ​ស្រាប់តែ​រថយន្ត​ដឹកទំនិញ​ធុន​ធំ​រងគ្រោះ​ខាងលើ​បើកបរ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​លឿន​បាន​ទៅដល់​ល្មម ហើយ​សង្ស័យ​អ្នកបើកបរ​ងងុយដេក​ងោក​១​ភាំង ទើប​មើលមិនឃើញ​ក៏បាន​បុក​ពីក្រោយ​រថយន្ត​ដឹក​អង្ករ​នេះ​ពេញទំហឹង ។​

​ប្រភព​ដដែល​បាន​បន្តថា ​យ​រថយន្ត​ដឹកទំនិញ​ក្រពឹត​រួញ​កាប៊ីន​ខ្លួនឯង រង​ការខូចខាត​ទាំងស្រុង ​ហើយ​គាប​ជាប់​អ្នកបើកបរ​រងរបួស​ធ្ងន់ធ្ងរ បន្ទាប់មក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះទៅ​កន្លែងកើតហេតុ​រួច​ទំនាក់ទំនង​ទៅកាន់​អង្គភាព​៧១១ ឲ្យ​ចុះទៅ​ជួយ​គាស់​យក​ជនរងគ្រោះ​ចេញ​និង​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​។ ក្រោយមក​នគរបាល​ការិយាល័យ​ចរាចរ​ណ៍ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះទៅ​វាស់វែង​និង​នាំយក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​រង់ចាំ​ការដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...