ការប្រកួតនៅជើងទី២របស់ក្រុម បៃយឺន ម៉ូនិច (Bayern Munich) ជាមួយក្រុមឆេលស៊ីនៅ ក្របខណ្ឌឆេមពានលីកនៅទីលាន Allianz Arena គ្រោងនឹងលេងដោយបិទទ្វារដោយសារ តែការបារម្ភពីវីរុសកូរ៉ូណា។
តាមសេចក្តីរាយការណ៍ពីអាល្លឺម៉ង់បានលើកឡើងថារដ្ឋាភិបាលប្រទេសនេះកំពុងតែ ចាត់មានវិធានការណ៍ដុតដៃដុតជើង ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺនេះនិងកុំឲ្យរាលដាលក្នុងប្រទេសនេះបន្ថែមទៀត។
អាជ្ញាក្នុងមូលដ្ឋានក្នុងទីក្រុងមូនីកទំនងជាលុបចោលឬក៏រឹតត្បិតលើកម្មវិធីមួយចំនួនឲ្យអ្នកទស្សនាមកត្រឹមជាង១០០០នាក់។ ជាមួយនឹងវិធានការណ៍នេះការប្រកួតរវាងក្រុមយក្ស អាល្លឺម៉ង់ Bayern និងក្រុមឆេលស៊ីនៅក្របខណ្ឌឆេមពានលីកនៅថ្ងៃទី១៨និងការប្រកួតជា មួយក្រុម Frankfurt នៅក្របខ័ណ្ឌ Bundesliga បួនថ្ងៃក្រោយនឹងប៉ះពាល់។
កិច្ចប្រជុំនឹងធ្វើឡើងនៅថ្ងៃអង្គារ ដែលពេលនេះនឹងមានការសម្រេចចិត្តជាផ្លូវការមួយ។ បច្ចុប្បន្នមានសេចក្តីរាយការណ៍ពីការឆ្លងវីរុសខូវីដ១៩ចំនួន២៥៦ករណីស្របពេលមាន ការឆ្លងទូទាំងប្រទេសចំនួន១១៣៩ករណី។
ក្រុមឆេលស៊ីរបូត៣-០ អំឡុងការប្រកួតជើងទី១ក្នុងទឹកដីរបស់ខ្លួន។ ចាំមើលថាតើពួកគេអាច ស្រង់ដើមបានដែរឬយ៉ាងណា៕ ប្រែសម្រួល: ពិសិដ្ឋ
