មេ​កូ​ត្រា​ថ្មី​សរសើរ​ស្វាយ​កម្ពុជា​ថា​បាន​នាំទៅ​ត្រង់​ដល់ទី​ផ្សារ​កូរ៉េ​តែម្តង​

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: នា​រសៀល ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០ លោក​រដ្ឋមន្ត្រី វេ​ង សាខុន បានអនុញ្ញាត​ឲ្យ​លោក Jongsoo Shin អគ្គនាយក​ថ្មី​នៃ​ផ្នែក​ងារ Korean Trade-Investment Promotion Agency (KOTRA) ប្រចាំ​កម្ពុជា ដើម្បី​សម្តែង​ការគួរសម និង​ណែនាំ​ខ្លួន​ចំពោះ​លោក​រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

​ជា​កិច្ច​ស្វាគមន៍ លោក​រដ្ឋមន្ត្រី​បាន​អបអរសាទរ​ចំពោះ​លោក Jongsoo Shin ដែល​ទទួលបាន​ការគាំទ្រ និង​ត្រូវបានតែងតាំង​ជា​អគ្គនាយក​ថ្មី​នៃ​ផ្នែក​ងារ KOTRA ហើយ​តាមរយៈ​លោក ក្នុងនាម​ឲ្យ​រាជរដ្ឋាភិបាល និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​កូរ៉េ និង​ប្រជាជន​កូរ៉េ ដែលជា​និច្ច​​កាល​តែងតែ​ផ្តល់​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​មក​កម្ពុជា តាមរយៈ​ជំនួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​បច្ចេកទេស និង​ហិរញ្ញប្បទាន​ដល់​កម្មវិធី និង​គម្រោង​ជាច្រើន​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​កសិកម្ម ដែល​ថ្មីៗ​នេះ ភាគី​កូរ៉េ​បានអនុញ្ញាត​ឲ្យ​កម្ពុជា​នាំចេញ​ស្វាយ​ស្រស់​ឆ្ពោះ​ត្រង់​ទៅកាន់​ទីផ្សារ​កូរ៉េ​។

​លោក​បាន​បញ្ជាក់ថា ស្ថិតក្នុង​បរិបទ​នៃ​កំណើនសេដ្ឋកិច្ច និង​ប្រជាជន ក្រសួង​បានធ្វើការ​កំណែទម្រង់​ទាំង​គោលនយោបាយ និង​ផែនការ​សកម្មភាព ដោយ​ផ្តោត​សំខាន់​ទៅលើ​ផលិតកម្ម​ពូជ​សុទ្ធ ការធ្វើ​កសិកម្ម​ចម្រុះ និង​ដំណាំ​ក​សិ​-​ឧស្សាហកម្ម ដូចជា​ចេកអំបូង​លឿង ស្វាយ ដំឡូង​មី ដំឡូងបារាំង ពោត ។​ល​។ ជំរុញ​វារីវប្បកម្ម និង​ផលិតកម្ម​សត្វ បែប​ទំនើបកម្ម​កសិក​ម្ម ការកែច្នៃ វេច​ខ្ចប់ ប្រកបដោយ​អនាម័យ និង​គុណភាព ដើម្បី​បំពេញ​នូវ​សេចក្ដីត្រូវការ និង​តម្រូវការ​នៃ​ទីផ្សារ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក កាត់បន្ថយ​ការនាំ​ចូល​។ លោក​ថា ដើម្បី​ឲ្យ​ការងារ​ទាំងអស់នេះ​សម្រេច​ទៅបាន​ដោយ​ជោគជ័យ ត្រូវការ​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ពោលគឺ​តាម​ការអនុវត្តន៍​អភិក្រម “​រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍន៍​-​និង​សហគមន៍​”​។ ដូច្នេះ​លោក​រដ្ឋមន្ត្រី​សង្ឃឹមនិង​ជឿជាក់ថា ក្នុង​អាណត្តិ​របស់លោក​អគ្គនាយក លោក​នឹង​ព្យាយាម​ប្រឹងប្រែង​អស់​លទ្ធភាព ដើម្បី​អនុវត្ត​អភិក្រម​ខាងលើ សហការ​ទាំង​ផ្នែក​រដ្ឋ និង​កៀរគរ​ផ្នែក​ឯកជន​មក​វិនិយោគ ឬទិញ​ផលិតផល​កសិកម្ម​កម្ពុ​ជា ដោយ​អនុវត្តតាម​យន្តការ​ផលិតកម្ម​កសិក​ម្ម​តាម​កិច្ចសន្យា​ជាមួយ​សហគមន៍​។

​លោក​អគ្គនាយក Jongsoo Shin ក៏បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កំណើន​នៃ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​លើ​គ្រប់​វិស័យ ទាំង​វិស័យ​កសិកម្ម​ផងដែរ​។ ហើយ​លោក​ក៏បាន​សារ​ទរ​ចំពោះ​វត្ដ​មាន​របស់​ស្វាយ​ស្រស់​កម្ពុជា​នៅ​ទីផ្សារ​កូរ៉េ ដែល​កំពុង​ទទួលបាន​នូវ​តម្លៃ​យ៉ាង​ល្អ និង​មានការ​គាំទ្រ​ជាច្រើន​ពី​ប្រជាជន​កូរ៉េ​។ ដោយ​លោក​ក៏​ជា​អ្នកជំនាញ​ផ្នែក​កសិកម្ម និង​មានបទពិសោធន៍​ច្រើន​ក្នុងការ​អភិវឌ្ឍ​ជនបទ ការផលិត​និង​បង្កាត់​ពូជ​ដំណាំ និង​រុក្ខជាតិ និង​ក្នុងតួនាទី​របស់លោក​ជា​អគ្គនាយក​នៃ​ផ្នែក​ងារ KOTRA លោក​នឹង​ព្យាយាម​ប្រឹងប្រែង​យកចំណេះ​ដឹង ចំណេះធ្វើ និង​ពុទ្ធិក​ដែល​ទទួលបាន​ពី​ជំនួប​នា​រសៀល​នេះ យកទៅ​ផ្សព្វផ្សាយ ពន្យល់ និង​ទាក់ទាញ​វិនិយោគិន​កូរ៉េ​មក​វិនិយោគ​នៅ​កម្ពុជា សហការ​ជាមួយ​មន្ត្រី​ជំនាញ​ក្រសួង រួមគ្នា​បន្ត​ការអភិវឌ្ឍ​វិស័យនេះ​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សាកសព​បុរស​ម្នាក់​ត្រូវគេ...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

មណ្ឌល​ច​ត្តា​ឡី​ស័ក​ថ្មី ...

​ដោយៈ កញ្ញា​រស្មី / ភ្នំព...

ការិយាល័យ​ព្រហ្មទណ្ឌ​កម្រ...

ដោយ​: សម្បត្តិ / ភ្នំពេញ​...

រដ្ឋមន្ត្រី​ធនធានទឹក អញ្ជ...

​ដោយៈ ប​.​ខុន / ភ្នំពេញៈ ...