• ក្របខ័ណ្ឌ Champions League រដូវកាល២០១៩ / ២០២០
(03:00) Liverpool Vs Atletico Madrid
(03:00) PSG Vs Dortmund
វិភាគគូល្អ
Liverpool vs Atletico Madrid

ក្រុមហង្សក្រហម Liverpool ជិតលើកពានជើងឯកក្របខ័ណ្ឌព្រីមីញ៉េលីកជាផ្លូវការហើយ ប៉ុន្តែពួកគេអាចនឹងបាត់បង់តំណែងនៅក្របខណ្ឌកំពូលឆេមពានលីក។ ក្រុម Liverpool នឹងត្រូវទទួលភ្ញៀវ Atletico Madrid នៅជើងទី២ក្នុងវគ្គ១៦ក្រុមចុងក្រោយក្របខ័ណ្ឌឆេមពាន លីក បន្ទាប់ពីចាញ់ Atletico ១-០ កាលពីជើងទីមួយ។
ក្រុម Liverpool មិនមែនស្ថិតក្នុងទម្រង់លេងដ៏ល្អបំផុតរបស់ខ្លួននោះទេនាពេលថ្មីៗនេះ ប៉ុន្តែបានវិលត្រឡប់មកទម្រង់ដើមរបស់ខ្លួនវិញ ដោយយកឈ្នះលើក្រុម Bournemouth 2-1 កាលពីថ្ងៃសៅរ៍។
ក្រុមនេះមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេក្នុង៥ប្រកួតចុងក្រោយនៅក្របខ័ណ្ឌឆេមពានលីកមុនពេលចាញ់នៅលើទឹកដី Real Madrid ។ នៅពេលនេះ ពួកគេសង្ឃឹមថានឹងធ្វើបាន ល្អជាថ្មីនៅពហុកីឡដ្ឋាន Anfield ដើម្បីឆ្លងទៅវគ្គ៨ក្រុមចុងក្រោយ។
វាមិនជាពិបាកខ្លាំងដូចកាលដែលពួកគេយកឈ្នះក្រុម Barcelona ប៉ុន្តែពួកគេចង់បានគ្រាប់ បាល់ក្រៅទឹកដី។ក្រុមLiverpool មិនទាន់ស្គាល់ពាក្យថា ចាញ់នៅឡើយទេក្នុង១៧ប្រកួត ចុងក្រោយក្នុងទឹកដីនៅក្របខ័ណ្ឌនេះ ហើយនឹងមានទំនុកចិត្តរឿងល្អនឹងកើតឡើងនៅទឹកដី Anfield ។
ចំណែកក្រុម Atletico Madrid ស្មើជាថ្មីទៀតកាលពីចុងសប្តាហ៍ហើយនៅឈរនៅលេខរៀង ទី៥ នៅក្របខ័ណ្ឌ La Liga គឺនៅក្រោមកៅអីឆេមពានលីក១ពិន្ទុ។ នេះគឺជាលទ្ធផលស្មើលើក ទី២ជាប់គ្នារួមទាំងស្មើក្រៅទឹកដីជាមួយក្រុម Espanyol ។ ប្រាកដណាស់ ពួកគេចង់បាន លទ្ធផលស្មើក្នុងជំនួបនេះ។
ក្រុម Atletico នាំមុខមុននៅជើងទី១ ប៉ុន្តែចង់បានគ្រាប់បាល់ជាថ្មី។ ក្រុមនេះធ្វើមិនបានល្អទេ ក្នុង៦ប្រកួតចុងក្រោយ ដោយមិនអាចរកបានជ័យជម្នះសោះ។ នៅក្របខ័ណ្ឌឆេមពានលីក ក្រុមនេះចាញ់ក្នុងពីរប្រកួតចុងក្រោយ។ មើលទៅក្រុម Liverpool សង្ឃឹមថា នឹងធ្វើបានល្អ នៅរាត្រីថ្ងៃពុធនេះ។ ចាំមើលតើក្រុមណាមួយមានសំណាងរកបានគ្រាប់បាល់មុន៕
ទស្សន: Liverpool 3-0 Atletico Madrid
PSG vs Dortmund

ក្រុមយក្សបារាំង PSG ត្រូវប្រឹងប្រែង ដើម្បីកែប្រែលទ្ធផលនៅពេលពួកគេជួបប្រកួតជាមួយក្រុម Dortmund នៅជើងទី២វគ្គ១៦ក្រុមចុងក្រោយនៅរាត្រីថ្ងៃពុធនេះ។ ក្រុម Dortmund មានប្រៀបដោយនាំមុខក្រុម PSG ២-១ នៅជើងទី១។ ទម្រង់លេងរបស់កីឡាករ អឺលិង ហាឡែន (Erling Haaland) គឺគ្រប់គ្រាន់នឹងជួយក្រុម Dortmund ឈានទៅវគ្គ៨ក្រុមចុងក្រោយ។
កីឡាកររូបនេះរកបាន១២គ្រាប់ហើយចាប់តាំងពីចូលរួមជាមួយក្រុម Dortmund ។ គេអាចនិយាយបានថា ហាឡែន ពិតជាធ្វើបានល្អនៅក្លិបថ្មីនេះ។ ជ័យជម្នះថ្មីបំផុតនេះ បង្ហាញថា ពួកគេអាចដោះស្រាយរាល់បញ្ហាលំបាកនៅក្រៅទឹកដីដោយយកឈ្នះ២-១លើក្រុម Gladbach ។
សមត្ថភាពយកឈ្នះក្នុងស្ថានភាពលំបាកនេះនឹងជួយឲ្យពួកគេធ្វើបានល្អនៅលើទឹកដីរបស់ក្រុម PSG ដែលទើបនឹងចាញ់១ប្រកួតនៅក្នុងទឹកដីនៅរដូវកាលនេះ គឺចាញ់ក្រុម Reims កាលពីខែកញ្ញា។
ដោយឡែកក្រុម PSG ធ្វើមិនសូវបានល្អក្នុងទឹកដីដូចពេលកន្លងមកនោះទេនៅរដូវកាលនេះ។ ស្ថិតិនៅវគ្គចាញ់ធ្លាក់ប៉ុន្មានឆ្នាំចុងក្រោយនេះមិនបានផ្តល់ទំនុកចិត្តច្រើនដល់ពួកគេទេ។ ចាប់តាំងពីយកឈ្នះក្រុម Barcelona ៤-០ កាលពីរដូវកាលឆ្នាំ២០១៦/១៧ ក្រុម PSG ជួបបរាជ័យដោយសាក្រុម Real Madrid នៅឆ្នាំ២០១៨និងចាញ់ក្រុមម៉េនឆេស្ទ័រយូណាយធីត នៅពហុកីឡដ្ឋាន Parc des Princes ។
ជាមួយនឹងការលេងជាដៃគូរវាង នីម៉ា និង អឹមបាប៉េ ពួកគេតែងតែមានឱកាសឈ្នះនិងអាចរកបានជ័យជម្នះ។ ទោះបីជាយ៉ាងណា នៅពេលឈានជើងចូលរួមការប្រកួតលំបាកក្រុម PSG ពិតជាមានការលំបាក។ នេះគឺជាមូលហេតុដែលគេនាំយកលោក ថូម៉ាស ទូចេល (Thomas Tuchel) មកជួយក្រុម។
ក្រុមនេះឈានជើងចូលរួមប្រកួត បន្ទាប់ពីសម្រាកចុងសប្តាហ៍ដោយសារតែមានការពន្យារការប្រកួតជាមួយក្រុម Strasbourg ។ យើងស្រម៉ៃថា ពួកគេនឹងលេងជាមួយក្រុមខ្សោយមួយ និងបានរក្សាកីឡាករសំខាន់សម្រាប់ការប្រកួតនេះ ។ បើទោះបីជាយ៉ាងនេះ យើងមិន ជឿថា ក្រុម Dortmund នឹងចាញ់ក្រុម PSG ដោយងាយៗនោះទេ។ ចាំមើលថាតើក្រុមណាមួយធ្វើ បានល្អជាងនៅរាត្រីថ្ងៃពុធនេះ៕
ទស្សន: PSG 2-1 Dortmund