Home ព័ត៌មានជាតិ នយោបាយ ​ប្រមុខ​រាជរដ...

​ប្រមុខ​រាជរដ្ឋាភិបាល​សុំ​ឲ្យ​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​បំផុត​ដូច​ការការពារ​ខ្លួន​ពី​មេរោគ​កូ​វីដ ១៩

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ថ្ងៃទី​១១​ខែមីនា​នេះ​ បាន​ផ្ញើ​សារ​ជូន​ជនរួមជាតិ​ឲ្យ​យកចិត្ត​ទុកដាក់​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​បំផុត​ ព្រោះ​គ្រោះថ្នាក់​ចរាចរ​កំពុង​សម្លាប់​មនុស្ស​ជា​រៀងរាល់ថ្ងៃ​ច្រើនជាង​ជំងឺឆ្លង​ទៅទៀត​។​

​សារ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ត្រូវបាន​បង្ហោះ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ដែលមាន​ខ្លឹមសារ​ថា​៖ «​សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ​? ​ខ្ញុំ​សូម​កោតរ​សើរ​ចំពោះ​បងប្អូន​ជនរួមជាតិ​ដែល​យកចិត្តទុកដាក់​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សុខភាព​អនាម័យ​ផ្ទាល់​ខ្លូន​ ជាពិសេស​ក្នុងការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​-១៩ ​និង​ជំងឺឆ្លង​ផ្សេងៗ ទៀត​។ ប៉ុន្តែ​ទន្ទឹមនឹងនេះ ​សូម​បងប្អូន​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​គោរព​ច្បាប់​ចរាចរណ៍​ឲ្យបាន​ខ្ជាប់ខ្ជួន​បំផុត​ដែរ​គឺ​ត្រូវ​ពាក់មួក​សុវត្ថិភាព​និង​ពាក់​ខ្សែក្រវាត់ សុវត្ថិភាព​ពេល​បើកប​រ​គ្រប់ពេល​ជានិច្ច ។ ព្រោះ​គ្រោះថ្នាក់​ចរាចរ​កំពុង​សម្លាប់​មនុស្ស​ជា​រៀងរាល់ថ្ងៃ​ច្រើនជាង​ជំងឺឆ្លង​ទៅទៀត ។​សូម​ជូនពរ​បងប្អូន​មាន​សុខ ភាពល្អ​និង​មាន​សុខ​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​ជិត​ឆ្ងាយ​នៅ​ទូទាំងប្រទេស ។ អរគុណ​សន្តិភាព​! »​។​

​គួរ​រំលឹក​ដែរថា​ កាលពី​ថ្ងៃទី ១០ ខែ មីនា​ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​វ៉ាន់ដា ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ថ្លែង​ផងដែរ​ថា​៖«​ប្រសិនគ្រោះថ្នាក់​ចរាចរ​រាល់ថ្ងៃ​,​ប្រជាពលរដ្ឋ​ចេះ​ខ្លាច​ដូច​មេរោគ​កូ​វីដ​១៩ គឺ​ច្បាស់​ជា​អាច​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ» ៕​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលក្រុង​ស៊ូ​វ៉ុ​ន កូរ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

​ដោយៈ រិ​ទ្ធិ​សែន / ពោធិស...

កងទ័ពជើងទឹក បាន​ដឹកបញ្ជូន...

ដោយៈ វណ្ណៈ / ព្រះសីហនុៈ ក...

រដ្ឋបាល​ខេត្តសៀមរាប​ចែក​ម...

ដោយ​: គូលែន / សៀមរាប​: នៅ...