ពិនិត្យមើល​លទ្ធផល​ការងារ​ឆ្នាំ​ចាស់​របស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​នៅ​ខេត្តបន្ទាយមានជ័យ​

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: មន្ត្រី​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ពាក់ព័ន្ធ​បាន​ពិនិត្យមើល​លទ្ធផល​ការងារ​ឆ្នាំ​ចាស់​២០១៩ និង​លើក​ទិសដៅ​បន្ត​ឆ្នាំ​២០២០ តាមរយៈ​សន្និបាត​បូកសរុប​ការងារ​របស់​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​នៅ​ខេត្តបន្ទាយមានជ័យ ។​

​លោក​អ៊ុ រាត្រី អភិបាលខេត្ត​ប​ន្ឫា​យ​មានជ័យ​ថ្លែង​ទៅកាន់​អ្នកចូលរួម​ប្រមាណ​១.០០០​នាក់​ពេល​បើក​សន្និបាត​នោះ​កាលពី​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០២០ នា​សាលប្រជុំ​ធំ​សាលាខេត្ត​ថា ៖ ១​ឆ្នាំ​២០១៩ កន្លងមក​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ពាក់ព័ន្ធ​បាន​ខិតខំ​បំពេញការងារ​តាម​តួនាទី ភារកិច្ច​របស់ខ្លួន​បាន​លទ្ធផល​និង​មាន​ប្រសិទ្ធភាព ប្រកបដោយ​ការទទួលខុសត្រូវ​ហើយ​។​

​ហេតុនេះ សន្និបាត​នេះ​នឹង​លើកយក​លទ្ធផល​ការងារ​នោះ​និង​ការពិភាក្សា​លើ​បញ្ហា​នានា​ទាំង​ចំណុចខ្លាំង ខ្សោយ និង​បញ្ហា​ប្រឈម​នានា​។​
​ជាងនេះទៅទៀត នឹង​ឈានទៅ​លើក​ទិសដៅ​បន្ត ។​

​លោក​អោម ចន្ថា អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​លើកយក​របាយការណ៍​បូល​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆ្នាំ​២០២០ របស់​រដ្ឋបាលខេត្ត​និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​មក​បង្ហាញ រួមមាន​ការងារ​គ្រប់គ្រង​រដ្ឋបាល ,​ការងារ​របស់​ម​ន្ទិ​រ អង្គភាព​ជំនាញ ,​ការងាររដ្ឋបាល​ក្រុង​ស្រុក ឃុំ សង្កាត់ ,​បញ្ហា​ប្រឈម , ផែនការ​និង​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​បន្ទាប់ ។​
​ក្នុងនោះដែរ ក្រុម​ពិភាក្សា​ក្នុង​សន្និបាត​ត្រួ​ពិនិត្យ​លទ្ធផល បាន​ចាត់​ក្រុម​ពិភាក្សា​លើ​ប្រធានបទ​ចំនួន​៥ ទីទៃ​គ្នា ។ ហើយ​ក្នុង​ប្រធានបទ​នីមួយៗ មាន​ប្រធានបទ​រង​ពី​១​ទៅ​៥ ផ្សេងគ្នា​ទៀត ។​
​ប្រធានបទ​ទី​១ មាន ៖ ១-​ការអនុវត្ត​ការងារ​គ្រប់គ្រង​និង​ការផ្តល់សេវា​សុខាភិបាល​ដែល​បាន​ផ្ទេរ​មកអោយ​រដ្ឋបាលខេត្ត​។ ២-​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន អំពើ​ជួញដូរ​មនុស្ស​និង​ផលិតផល​ក្លែងក្លាយ ។ ៣-​ការអប់រំ​កែប្រែ ស្តារ​និតិ​សម្បទា ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​ការធ្វើសមាហរណកម្ម​ជន​ជាប់​សារធាតុ​ញៀន ។​៤-​ការងារ​ពង្រឹង​របៀប​របប​ការងារ​និង​ទំនាក់ទំនង​ការងារ​រវាង​ក្រុមប្រឹក្សា​និង​គណៈ​អភិបាល ។​
​ប្រធានបទ​ទី​២ ៖ ១- ការចាប់ផ្តើម​ដំណើរការ​នៃ​រចនាសម្ព័ន្ធ​និង​ប្រព័ន្ធគ្រប់គ្រង​ថ្មី​នៃ​រដ្ឋបាល​ក្រុង ស្រុក តើ​គួររៀបចំ​យន្តការ​គាំទ្រ​និង​វិធានការ​អ្វីខ្លះ ដើម្បីអោយ​រដ្ឋបាល​ក្រុង​ឭ​ស្រុក អា​នុ​វត្ត​មុខងារ​ដែល​បាន​ផ្ទេរ​ប្រកបដោយ​ប្រសិទ្ធភាព​? ២-​ការពង្រឹង​សមត្ថភាព​និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ។​៣-​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ។ ៤- ការ​គ្រប់​គ្រ​ងា​សំណង់​រឹង​រាវ ។​

​ប្រធានបទ​ទី​៣ ៖ ១-​បញ្ហា​ទំនាស់​ដីធ្លី​បង្កឡើង​ពី​ការដណ្តើម​ចូលកាន់​កាប់​ដី​រដ្ឋ​ដូចជា​ដា​ី​ចំណីផ្លូវ អូរ ស្ទឹង បឹងបួរ ព្រៃ​ា​របោះ​និង​ការកាប់​ឆ្ការ​រុករាន​ដី​ថ្មី ហើយ​ថែមទាំង​មាន​ឯកសារ​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ទៀតផង ។​២-​ការគ្រប់គ្រង​សំណង់ ។​
​ប្រធាន​ប​ទិ​៤ ៖ ១-​ការចាត់ចែង​អនុវត្ត​មូល​និ​ធី​ផ្នែក​អភិវឌ្ឍន៍​មូលដ្ឋាន​ដែល​បាន​បង្កើន​ដល់​ឃុំ សង្កាត់​ក្នុង​រយៈពេល​៤​ឆ្នាំ​(២០២០ -២០២៣) តើ​គួររៀបចំ​យន្តការ​គាំទ្រ​និង​វិធានការ​អ្វីខ្លះ​ដើម្បី​ធានា​អោយ​ការប្រើប្រាស​មូល​និ​ធី​ឃុំ សង្កាត់​ប្រកបដោយ​តម្លាភាព គណនេយ្យភាព​និង​ប្រសិទ្ធភាព ។​

២-​ការផ្តល់សេវា​តាម​យន្តការ​ច្រកចេញចូល​តែមួយ ។​និង​ប្រធានបទ​ទី​៥ ៖ ១-​ការពង្រឹង​សន្តិសុខ ការគ្រប់គ្រង​ដោះស្រាយ​ប​គ្ហា​សណ្តាប់ធ្នាប់ ការជំរុញ​អន្ត​វត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ។​២-​ការពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​និង​វិធានការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​៣-​ការគ្រប់គ្រង​ជនអន្តោប្រវេសន៍ ។​
៤-​បញ្ហា​ប្រឈម​និង​ដំណោះស្រាយ​លើ​ការផ្តល់​សរវា​អត្ត​ស​ញ្ញណ​ប័ណ្ណ​កម្ម​ជូន​ប្រជាពលរដ្ឋ ៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បញ្ជូន​បុរស​ម្នាក់ ដែល​លួ...

ដោយៈ ស​រិ​ទ្ធ​/ភ្នំពេញៈ ប...

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...

យាន​អវកាស Chang’e-5...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

មន្ត្រី​ជំនាញ​រដ្ឋលេខាធិក...

​ដោយ​: ជា សីហៈ /​ភ្នំពេញ​...