ជនជាតិអង់គ្លេសចំនួន ៧ នាក់បានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណានៅប្រទេស វៀតណាម បន្ទាប់ពីជិះយន្ដហោះជាមួយអ្នកដើរចម្លងវីរុសកូរ៉ូណាទូទាំង ពិភពលោកម្នាក់ដែលបានចូលរួមកម្មវិធីបង្ហាញម៉ូតនៅជុំវិញអឺរ៉ុប។
ពលរដ្ឋអង់គ្លេស ដែលមានអាយុចន្លោះពី ៥៨ ទៅ ៧៤ ឆ្នាំទាំងអស់នេះ ត្រូវគេគិតថាឆ្លងជំងឺឃាតករនេះពីនាង ង្វៀន ហុងញុង នៅលើយន្តហោះ ពីទីក្រុងឡុងដ៍ទៅទីក្រុងហាណូយកាលពីថ្ងៃទី ២ មីនា។
នាងញុងអាយុ ២៦ ឆ្នាំកូនស្រីរបស់សេដ្ឋីដែកថែបវៀតណាម បានធ្វើតេស្ត វិជ្ជមានកាលពីសប្តាហ៍មុន បន្ទាប់ពីបានចូលរួមកម្មវិធីបង្ហាញម៉ូតដ៏ប្រណីត នៅទីក្រុងមីឡង់និងប៉ារីស។
ក្រុមមន្រ្តីសុខាភិបាលវៀតណាមកំពុងតែប្រញាប់ប្រញាល់តាមដាននិងធ្វើតេស្ត អ្នកដំណើររាប់រយនាក់ដែលជិះយន្តហោះជាមួយនាង។
អ្នកទេសចរអង់គ្លេសពីរនាក់ទៀត ដែលជិះយន្ដហោះនេះដែរនោះ កំពុងត្រូវបាន ដាក់នៅដាច់ដោយឡែកនៅ “មន្ទីរពេទ្យមួយហាក់ដូចជាពន្ធនាគារ” ដើម្បីរង់ចាំ លទ្ធផលចេញមក ក្រោយគេបង្ខំឱ្យនៅដាច់ដោយឡែក។
វីរុសកូរ៉ូណា ដែលហៀបនឹងក្លាយជាជំងឺរាតត្បាតអស់ជាច្រើនសប្តាហ៍មកនេះ បានឆ្លងដល់មនុស្សជាង ១១ ម៉ឺននាក់និងសម្លាប់មនុស្ស ៣.៨០០ នាក់៕ ដោយ៖ កញ្ញាដាលីស/Ha