ដោយៈ វចនានុក្រមខ្មែរសម្តេចសង្ឃរាជ ជួន ណាតs
ផ្សារ ( ន. ) (ក្លាយមកពីពាក្យបរទេសថា ប៊ៈហ្សារ) ទីប្រជុំលក់ទិញរបស់ផ្សេងៗ គឺប្រជុំផ្ទះ ឬរានតូចធំដែលគេដាក់ទំនិញលក់ដូរ ។ បុរាណ្យប្រើពាក្យនេះថា អាប័ណ (ម. ព. នេះ ផង) ។ ផ្សារផ្សោ ផ្សារស្តុកស្ដម្ភនិងផ្សាររាយរងនៅលាយចម្រុះគ្នា (ព. សា.) ។ ( កិ.) ភ្ជាប់ភ្ជិតដោយ ទឹកបន្សារ : ផ្សារឆ្នាំងស្ពាន់, ផ្សារឡតស័ង្កសី ។
ផ្សា ( កិ. ឬ គុ. ) ឈឺចាប់ពើតរោលរាលឆៀបៗដោយមុខសស្ត្រា, របួស, ដាច់, រលាត់, ប៉ះពាល់ត្រូវ, ប្រទះនឹងជាតិជូរ, ប្រៃ, ហឹរ…។ ខ្លោចផ្សាកើតទុក្ខសង្រេងដោយសេចក្ដីស្ដាយ ស្រណោះឬដោយសេចក្ដីអាល័យហាក់ដូចជាឆេះខ្លោចឈឺផ្សាក្នុងចិត្ត ។
ផ្សះផ្សា ( កិ. )ធ្វើឲ្យសះសា, ឲ្យជានឹងគ្នាវិញ គឺនិយាយសង្រួបសង្រួមអ្នកដែលឈ្លោះ ទាស់ទែងឲ្យសះជាលើកលែងប្រកាន់គ្នា ។រឿងផ្សះផ្សា រឿងវិវាទត្រូវផ្សះផ្សាឲ្យសះជានឹងគ្នា ពុំបាច់ជំនុំជម្រះ ,រឿងសម្របសម្រួល) ។
នីតិ នី-តិ បា. សំ. ( ន. ) ច្បាប់; ឧបាយជាគ្រឿងណែនាំ; បែបផែន; ទំនឹម ទំនៀម, ប្រពៃណី ។ នីតិកម្ម (–កាំ) ការធ្វើច្បាប់, សិទ្ធិតែងច្បាប់, អង្គច្បាប់ សម្រាប់រដ្ឋនីមួយៗ ។ នីតិកាល កាលរបស់នីតិ, រយៈកាលរបស់សភាអ្នកតែងតាំងច្បាប់ : នីតិកាលនៃសភាទាំងពីរមាន កំណត់តែត្រឹម ៤ ឆ្នាំ ។ នីតិកោសល (–សល់) អ្នកឈ្លាសក្នុងច្បាប់, ដែលវាងវៃខាងច្បាប់ ។
នីតិក្រមៈ លំដាប់នៃច្បាប់; ទម្រង់ការរបស់ច្បាប់ គឺរបៀបដែលចៅក្រមត្រូវធ្វើក្នុងការអង្កេត ពិនិត្យសាកសួរពីបទល្មើសផ្សេងៗ ។ នីតិនិយម ការកំណត់យកតាមច្បាប់, សេចក្ដីស្មោះត្រង់ ចំពោះច្បាប់រាជការសម្រាប់រដ្ឋ ។ នីតិប្បញ្ញត្តិ បញ្ញត្តិរបស់ច្បាប់, ការតែងតាំងច្បាប់, ការបង្គាប់ ឲ្យធ្វើតាមច្បាប់ : នីតិប្បញ្ញត្តិជាភារៈរបស់សភា ។ នីតិបុគ្គល អ្នករៀបរៀងច្បាប់, អ្នកតែង តាំងច្បាប់ ។ នីតិប្រតិបត្តិ (–ប្រៈតិបាត់) ការប្រតិបត្តិតាមច្បាប់, សេចក្ដីគោរពច្បាប់ ។ នីតិសម្បទា (—សាំ-ប៉ៈ–) ការដល់ព្រម, សមប្រកប, បរិបូណ៌ដោយច្បាប់, ការមានសិទ្ធិគ្រប់ គ្រាន់តាមផ្លូវច្បាប់ ។ នីតិសាស្ត្រ គម្ពីរឬក្បួនខ្នាតស្ដីពីច្បាប់ ។ល។
ប្រឹក្សា ប្រឹក-សា សំ. ( ន. ) (បរីក្សា) ការពិចារណា, ដំណើរស្ទង់ការ,ការល្បងមើលឲ្យឃើញ ពិត; ការពិគ្រោះគ្នា ។ ខ្មែរយើងប្រើជា កិ. ពិគ្រោះគ្នា,ជជែកពិគ្រោះគ្នាឲ្យឃើញហេតុ ឃើញដំណើរ : ចាំប្រឹក្សាគ្នាសិន, បានប្រឹក្សាយល់ព្រមគ្នាហើយ;គណៈកម្មការបានប្រឹក្សាគ្នា អស់រយៈកាលដ៏យូរ…។
ពិភាក្សា ពិភាក-សា សំ. ( កិ. ) (វិវក្សា ជា ន. “សេចក្ដីប្រាថ្នា, បំណងចង់និយាយ ឬចង់ប្រឹក្សា”) ជជែកពិគ្រោះគ្នា, ប្រឹក្សាគ្នា, ប្រឹក្សារកឲ្យឃើញខុសត្រូវ : ចាំពិភាក្សាគ្នា មើលសិន, ពួកចៅក្រមពិភាក្សាក្ដី (ពាក្យនេះក្លាយមកពី ពិពាក្សាដែលក្លាយចេញម្ដង ហើយមកពី វិវក្សា) ។
នខ្វាក់ ន-ខ្វាក់ ព. បុ. ( ន. ) អក្សរ ន ដែលមានរាងសណ្ឋានកួចខ្វែងជា ត្រីកោណ (បីជ្រុង) (មិនទាន់មានរូបសញ្ញាដំណាងក្នុងគម្រូពុម្ពអក្សរយូនីកូដខ្មែរទេ) នេះសម្រាប់សរសេរចុះ ក្នុងផ្ទៃកន្សែងយ័ន្តក្នុងសម័យបុរាណដោយគេសន្មតថាជាតួអក្សរពិសេសមានអានុភាពពូកែ ស័ក្តិសិទ្ធិ សម្រាប់ជួតក្បាលចូលកាន់សង្គ្រាម…។ អ្នកដែលមិនចេះអក្សរច្រើននិយាយ ប្រាប់គ្នីគ្នាថា : ខ្ញុំឥតចេះអក្សរមួយតួទេ សូម្បីតែនខ្វាក់ក៏ឥតចេះដែរ ៕ ដកស្រង់ៈ សម្បត្តិកញ្ញា