សមាជិសភានិងជាអនុរដ្ឋមន្ត្រីនៅក្នុងក្រសួងសុខាភិបាលអង់គ្លេស លោកស្រី ណាឌីន ដ័ររីស ត្រូវបានពិនិត្យឃើញមានវីរុសកូរ៉ូណា នេះបើតាមសាមីខ្លួន បានប្រកាសកាលពីថ្ងៃអង្គារទី១០មីនា។
សមាជិកសភាមកពីបក្សអភិរក្សរូបនេះបាននិយាយថា«ខ្ញុំអាចបញ្ជាក់ថា ខ្ញុំត្រូវបានពិនិត្យរកឃើញវីរុសកូរ៉ូណា…និងខ្ញុំកំពុងដាក់ខ្លួនឯងនៅដាច់ពីគេនៅផ្ទះ»។
យោងតាមសារព័ត៌មានTimes of London លោកស្រីដ័ររីស បានជួបមនុស្សរាប់រយនាក់នៅក្នុងសភាអង់គ្លេសនៅមួយសប្តាហ៍មកនេះ និងបានទៅចូលរួមពិធីមួយជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសផង។
កាលពីថ្ងៃអង្គារ អាជ្ញាធរអង់គ្លេសបានរាយការណ៍ថា ចំនួនមនុស្សស្លាប់នៅអង់គ្លេសដោយជំងឺកូវីដ-១៩បានកើនដល់៦នាក់ រីឯអ្នកឆ្លងកើនដល់៣៧៣នាក់៕ប្រែសម្រួល៖វាសនា/Ha
លោកស្រី ណាឌីន ដ័ររីស(ឆ្វេង) ប្រកាសខ្លួនឯងថាឆ្លងកូវីដ-១៩ ។គេថាលោកស្រី បានចូលរួមពិធីមួយជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន(ស្តាំ)កាលពីសប្តាហ៍មុន