ពុ​យ វណ្ណៈ នឹង​ឆ្លង​ផុត​ជុំ​ទី​៣ ឯ រឿ​ម វណ្ណៈ និង សោម វិឆ័យ​

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement សម្រាប់​ថ្ងៃទី​១៤ មីនា ខាងមុខនេះ បាន​ឈានដល់ ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​៣ ហើយៗ ក៏​ជាវ​គ្គ​ចុងក្រោយ ដែល​អ្នក​ប្រដាល់ ៤ រូប​ចុងក្រោយ ប្រជែង​គ្នា​ដណ្ដើម​កៅអី វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។​

​ឡុង បេន​លឿន ក្លិប​សាល​វ័​ន្ដ​កីឡា ត្រូវ​ជួប​ប្រកួត ជាមួយ​អ្នក​ប្រដាល់ ពុ​យ វណ្ណៈ ក្លិប​ឃ្លាំងមឿង​កីឡា​។ បេន​លឿន ស្គាល់​សង្វៀន​ប្រដាល់​មុន វណ្ណៈ មែន តែ វណ្ណៈ ទទួលបាន​ភាពល្បីល្បាញ​ខ្លាំង​ជាង ។ សម្រាប់​ការប្រកួត​នេះ ទោះបី​បេន​លឿន មិនមែនជា​អ្នក​ប្រដាល់ ដែល​អាច​មើលស្រាល​បាន ក៏ពិតមែន តែ វណ្ណៈ ទំនងជា​មានឱកាស ឈ្នះ​ច្រើនជាង​ហើយ ។​

ឡុង បេន​លឿន និង ពុ​យ វណ្ណៈ​

​ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ ពីរ​ជុំ កន្លងមក នៅ​ជុំ​ទី​១ បេន​លឿន ឈ្នះ សឿន ឆ្នើម ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ដោយ​ពិន្ទុ ហើយ​នៅ​ជុំ​ទី​ពីរ គេ​ឈ្នះ អេ​លី​ត ភក្ដី ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ដោយ​ពិន្ទុ ។ ចំពោះ ពុ​យ វណ្ណៈ វិញ វគ្គ​ជម្រុះ​ជុំ​ទី​១ គេ​បាន​យកឈ្នះ លីន សុខ​ឈុន ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ នៅ​ទឹក​ទី​២ និង​ជុំ​ទី​២ ឈ្នះ សូត្រ ខេ​វិ​ន ក្លិប​បក្សី​ស្លាប​ដែក​ដោយ​ពិន្ទុ ។ ជំនួប​នៅក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​៣ នេះ នរណា ខ្ទាត​ចេញពី​ការប្រកួត ហើយ​នរណា ប្រជែង​បាន​កៅអី សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដែលជា​វគ្គ​ដ៏​សំខាន់​នោះ ។​

រឿ​ម វណ្ណៈ និង សោម វិឆ័យ​

​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​៣ នេះដែរ អ្នក​ប្រដាល់ រឿ​ម វណ្ណៈ ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់វែង ជួប​ប្រកួត ជាមួយ អ្នក​ប្រដាល់ សោម វិឆ័យ ក្លិប​ពន្លឺ​វិបុល ។ វណ្ណៈ ជា​អ្នក​ប្រដាល់​ចិត្ត​ស្លុយ ដែល​វ៉ៃ​ចូលចិត្ត​ប្រើ​កែង និង​ប្ដូរ​តែ​អ្នក​ប្រដាល់ រូបនេះ វ៉ៃ​បានតែ​ត្រឹម ៣ ទឹក​ប៉ុណ្ណោះ ស្រុត​កម្លាំង​អស់​តែម្ដង ។ កែង​របស់ វណ្ណៈ វ៉ៃ​ចេញ​របៀប​កម្រោល មិនសូវ​ចំ​គោលដៅ​នោះទេ​។ ពេលខ្លះ វ៉ៃ​គេ​ខុស​ជ្រុល​ចង់​ផ្កាប់មុខ​ខ្លួនឯង ក៏មានដែរ​ហើយ ការ​វ៉ៃ​ចេញ​ភាគច្រើន គឺ​ជាប់​នឹង​របាំង​ការពារ របស់​គូប្រកួត ។​

​ចំពោះ វិឆ័យ គេ​ទាត់​ផ្កាប់​ចាន​បានល្អ រហ័ស​មាន​អ្នក​ប្រដាល់ មិនតិច​នាក់​ទេ ដែល​ត្រូវ​អ្នក​ប្រដាល់ រូបនេះ ទាត់​ចំក​ញ្ចឹ​ង ក ឬ​ថ្គាម បណ្ដាល​ឲ្យ​សន្លប់ ។ កាល​ប្រកួត​ជម្រុះ នៅ​ជុំ​ទី​១ វិឆ័យ ឈ្នះ ផាន រះ ក្លិប​តា​ព្រហ្ម​មានជ័យ ដោយ​ពិន្ទុ ហើយ​នៅ​ជុំ​ទី​២ ឈ្នះ គង់ សំបូរ ក្លិប​គុហារ​ព្រហ្ម​ជ័យ ដោយ​ពិន្ទុ ។ ចំពោះ រឿ​ម វណ្ណៈ វិញ ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​១ ឈ្នះ ថា សារុន ក្លិប​ពុទ្ធ​សេរី​វង្ស ដោយ​ពិន្ទុ និង ជុំ​ទី​២ ឈ្នះ សារឿន ចាន់ ក្លិប​តា​ព្រហ្ម​មានជ័យ ដែល​អវត្តមាន ។ នរណា ប្រជែង​បាន​កៅអី វគ្គ​ពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ?​។​

លន បញ្ញា និង លូ​ម លេង

​កា​រ្រ​កួត​ជា​មិត្តភាព ជាមួយ​អ្នក​ប្រដាល់​ថៃ វិញ​នោះ លន បញ្ញា សមាគម​ប្រដាល់ ក្រសួងការពារជាតិ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ លូ​ម លេង (Loom Leng) ជា​លើកដំបូង ។ លូ​ម លេង គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ញឹកញាប់​ណាស់ គេ​ជា​អ្នកលេង​ស្នៀត​ទាត់​ផ្កាប់​ចាន​ដ៏​ពូកែ​។ មាន​អ្នក ប្រដាល់​ខ្មែរ មិនតិច​នាក់​ទេ ដែល​ត្រូវ​អ្នក​ប្រដាល់​ថៃ រូបនេះ ទាត់​ឲ្យ​សន្លប់​។ សម្រាប់ លន បញ្ញា ដែលជា​ជើង​ខ្លាំង មួយរូប​ដែរនោះ មិនដឹងថា អាច​យកឈ្នះ អ្នក​ប្រដាល់​រូបនេះ បាន ឬក៏​យ៉ាងណា​ឡើយ ។​

​ជំនួប​រវាង​អ្នក​ប្រដាល់​រួម​ជាតិ ក្រៅ​ព្រឹត្តិការណ៍ ពានរង្វាន់​វិញ​នោះ ជី ឆៃលី ក្លិប​កងពលធំ អន្តរាគមន៍​លេខ​២ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សឺ​ន ថៃ​សាន់ ក្លិប​តា​ព្រហ្ម​មានជ័យ ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។ ចក់ ចាន់​រិ​ទ្ធ ក្លិប​រស្មី​កុមារកំព្រា ប្រកួត​ជាមួយ​អ្នក​ប្រដាល់ គង់ ឧ​ត្ត​ម ក្លិប​កុលបុត្រ​គុន​ខ្មែរ ក្នុង​ប្រភេទ​ទម្ងន់ ៦៧ គីឡូក្រាម៕v

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular