អាជ្ញាធរថៃបញ្ជូនប្រជាពលរដ្ឋខ្មែរម្នាក់មកស្រុកកំណើតវិញ បន្ទាប់ ពីដោះលែងពីពន្ធនាគារ

ដោយ:បាយ័ន/ឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋខ្មែរម្នាក់ ត្រូវបានអាជ្ញាធរថៃ បញ្ជូនមកកាន់ស្រុកកំណើតវិញ បន្ទាប់ពីដោះលែងពីពន្ធនាគារ ខេត្តស៊ីសាកេត ពីបទឆ្លងដែនដោយខុសច្បាប់ចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃ។

ពិធីប្រគល់និងទទួល បានធ្វើឡើងកាលពីវេលាម៉ោង១៧និង២០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ ស្ថិតនៅច្រកអន្តរជាតិជាំស្រងាំ ក្នុងទឹកដីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចនគរបាលប្រចាំច្រកអន្តរជាតិជាំស្រងាំ បាននិយាយថា ប្រជាពលរដ្ឋខ្មែរដែលត្រូវបានថៃបញ្ជូនមកស្រុកកំណើតវិញ គឺមានឈ្មោះ ង៉យ សុផានិត ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។

សមត្ថកិច្ចបានបន្តថា ជនឈ្មោះ ង៉យ សុផានិត ត្រូវបានចាប់ខ្លួនថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ ពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូង ដោយចូលតាមច្រកអូរស្វាយ ហើយត្រូវបានយកទៅដាក់ពន្ធនាគារនៅខេត្តស៊ីសាកេត ប្រទេសថៃ ចាប់តាំងពីពេលនោះមករហូតថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ ទើបដោះលែងរួចបញ្ជូនមកស្រុកកំណើតវិញតែម្តង៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...