Home កម្សាន្ត តារាចម្រៀង ខេ...

តារាចម្រៀង ខេម សន្យា ផ្សព្វ ផ្សាយ ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា ដោយ​មិនយកកម្រៃ

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ តារាចម្រៀង ខេម ធ្លាប់បានសន្យាជាមួយនិងលោក ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ថា ខេម និងចូលរួម ផ្សព្វ ផ្សាយ ពីផ្សាបន្លែដែលគ្មានជាតិគីមី របស់លោក ឧកញ៉ា ដោយមិនគិតកម្រៃ នោះ ឡើយ។ មិនកែប្រែ ខេម បានចូលខ្លួន ជាមួយនិងសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋ ដែលជាប់កិច្ចសន្យាជាមួយនិង ឧកញ៉ា និងធ្វើការដាំដុះបន្លែផ្លែឈើ ដែលមិន ប្រើ ប្រាស់ ជីគីមី ដើម្បីសុខភាព និង​ យកមកផ្គត់ផ្គង់លក់នៅក្នុងផ្សារទំនើប អូឡាំព្យា តែម្តង។

ខេមបានចុះទៅជួបផ្ទាល់ដល់កន្លែងដាំដុះដំណាំកសិផលធម្មជាតិ ស្ថិតនៅដឹក​ដី​ខេត្ត កំពង់​ឆ្នាំង ដែល​ជា​ស្រុក​កំណើត របស់​​លោក​។ ខេម​បាន សិក្សា​​ស្វែង​យល់​ក៏​ដូច​ជា លើក​ទឹក​ចិត្ត កសិករ​ដែល​លោក​បាន​ចុះ​ទៅ​ជួប​​នោះ ហើយ​ប្រជាពលរដ្ឋ​ពិសេស​កសិករ​ខ្មែរ បាន​សម្ដែង​ភាព​សប្បាយ​ចិត្ត​ជា​ខ្លាំង នៅ​ពេល​ដែល​បាន​ជួយ លោក ខេម។

លោក ខេម បាន​និយាយ​ថា សូម​បង​ប្អូន ​ប្រជាកសិករ​​ព្រួយបារម្ភ​លើ​ទីផ្សារ បន្លែ​ផ្លែ​ឈើ​ដែល​ដាំ​ដោយ​ធម្មជាតិ​តទៅ​ទៀត ព្រោះ​មាន ផ្សារ​ទំនើប​កសិផល​ធម្មជាតិ ​ឡេង​ណាវ៉ាត្រា​​ចាំ ទទួល​ទិញ​​ហើយ នឹង​សូម​ដាំ​ដុះ​តាម​លក្ខណៈ​ស្តង់ដារ បច្ចេកទេស។

ការ​ចុះ​ទៅ​ជួប​ប្រជាកសិករ​នោះ ខេម​និយាយ​​ថា ខ្លួន​ចូល​រួម​នោះ​ជា​ការ​ស្ម័គ្រចិត្ត ដោយ​មិន​គិត​ប្រាក់​ឡើយ ដើម្បី​រួម​ចំណែក​ដល់​ទីផ្សារ កសិករ​ខ្មែរ​ឲ្យ​មាន​ទីផ្សារ។ តារា​ចម្រៀង​ល្បី​ឈ្មោះ​រូប​នេះ បាន​សម្ដែង​ភាព​សប្បាយ​ចិត្ត​ជា​ខ្លាំង នៅ​ពេល​ដែល​បាន​ធ្វើ​សកម្មភាព​ជួយ​ដល់ កសិករ​ខ្មែរ​ ពិសេស​​ជួយ ដល់​អ្នក​ខេត្ត​ខ្លួន​បែប​នេះ។

មិន​មែន​មាន​តែ ខេម ម្នាក់​ប៉ុណ្ណោះ​ទេ តាម​ការ​ប្រកាស​ជា​សាធារណៈ​កន្លង​ទៅ​ គេ​ឃើញ​មាន​ តារា​ចម្រៀង​ល្បី​ជា​ច្រើន​ទៀត​ដែល នឹង​ស្ម័គ្រចិត្ត​​ចូល​រួម​ផ្សព្វផ្សាយ ផ្សារ​ទំនើប​កសិផល​ធម្មជាតិ​ឡេង​ណាវ៉ាត្រា របស់​ឧកញ៉ា វ័យ​ក្មេង​ដែល​កំពុង​មាន​ប្រជា ប្រិយភាព​នេះ ក្នុង​នោះ​មាន​ដូច​ជា តារា​ចម្រៀង លោក ខេមរៈ សិរីមន្ត ប៉ែន ចំរ៉ុង កញ្ញា តាន់ ច័ន្ទសីម៉ា ជា​ដើម។

តាម​ប្រភព​ច្បាស់​ការ​មួយ​ទៀង​បាន​ទម្លាយ​ឲ្យ​ដឹង​ថា កំពូល​តារា​ចម្រៀង​ល្បី​ឈ្មោះ លោក ព្រាប សុវត្ថិ ក៏​អាច​នឹង​ស្ម័គ្រចិត្ត​​ចូល​រួម​ផ្សព្វផ្សាយ ផ្សារ​ទំនើប​កសិផល​ធម្មជាតិ​ឡេង​ណាវ៉ាត្រា ដោយ​ឥតគិតថ្លៃ​ថ្លៃ​ផង​ដែរ។

តាម​ផែន​ការ​​ផ្សារ​ដែល​ប្រមូល​ទិញ តែ​ផលិតផល​​ធម្មជាតិ របស់​កសិករ​ខ្មែរ​នេះ ដែល​មហាជន​គាំទ្រ​ពាសពេញ​ប្រទេស​នេះ គ្រោង​ដាក់​ដំណើរ​ការ​សាក​ល្បង​នៅ​ថ្ងៃ​ទី​១៥ ខែ មិនា ឆ្នាំ ២០២០​នេះ​​ហើយ ដែល​តាំង​​ផ្សារ​គឺ​កណ្ដាល​នៅ Olympia តែ​ម្ដង។

ដើម្បី​ឲ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​នឹង​ទំនើប​នោះ ខាង​ក្រុមហ៊ុន​​បាន​រៀប​ចំ​ការ​កម្មង់​ទិញ​តាម​លេខ​ 011​ 444​ 444​ ឬ​ 0000 សម្រាប់​ប្រព័ន្ធCellcard​ដោយឥត គិត ថ្លៃ ឬតាម​​វេបសាយអន​ឡាញ ឬ​បញ្ជា​ទិញ​តាម​ទូរស័ព្ទ​ដៃ កម្មង់​តាម ទំនិញ​ដែល​​លោក​អ្នក​ត្រូវ​ការ ត្រឹម​តែ​២០នាទី បន្លែ​ផ្លែ​ឈើ ឬ ត្រី​សាច់​តែ លោក​អ្នក​កម្មង់​នោះ នឹង​ដឹក​ជូន​ផល់​ផ្ទះ​លោក​អ្នក​តែ​ម្ដង៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...