កែសម្រួលប្រព័ន្ធចរាចរណ៍ និងប្តូរទីតាំងភ្លើងស្តុបនៅចំណុចសួនច្បារក្តាន់២ឈានដល់កាត់ឃ្វាលសួន និងចាក់ថ្មម៉ិញកិនបង្ហាប់ជាមួយនិងការដាក់លូ

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរនិងប្តូរទីតាំងភ្លើងស្តុបនៅចំណុចតំបន់ក្តាន់២ មកដល់ពេលនេះ បានឈានដល់ការកាត់ឃ្វាលសួនក្តាន់២និងបានចាក់ថ្មម៉ិញកិនបង្ហាប់ហើយ។ជាមួយគ្នានេះការដ្ឋានជីកដាក់លូតាមបណ្តោយខាងជើងផ្លូវសហព័ន្ធរុស្ស៊ីទំហំ១ម៉ែត្រកំពុងដំណើរការទៅមុខយ៉ាងលឿនដែរ។

ពាក់ព័ន្ធការងារខាងលើនេះលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងកាលពីព្រឹកថ្ងៃទី១១ខែឆ្នាំ២០២០នេះថា៖ គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរនៅចំណុចតំបន់ក្តាន់២ ដោយប្តូរទីតាំងភ្លើងស្តុបនេះ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យស្ថានភាពចរាចរណ៍នៅតំបន់នេះមានភាពប្រសើរជាងមុន ខណៈដែលតំបន់នេះមានការកកស្ទះចរាចរណ៍រាល់ថ្ងៃ។

ការដ្ឋានខាងលើមកដល់ពេលនេះបានឈានដល់ការកាត់ឃ្វាលសួនក្តាន់២ និងបានចាក់ថ្មម៉ិញកិនបង្ហាប់ហើយដែរ។ជាមួយនឹងការកែសម្រួលប្រព័ន្ធចរាចរណ៍និងប្ដូរទីតាំងភ្លើងស្តុបក្តាន់២នេះរដ្ឋបាលរាជធានីភ្នំពេញក៏បានជីកដាក់ប្រព័ន្អលូនៅតាមបណ្តោយលើចិញ្ចើមខាងជើងមហាវិថីសហព័ន្ឋរុស្ស៊ីផងដែរ ដោយមកដល់ពេលនេះ ការដ្ឋានសម្រេចបានប្រមាណ៣០ភាគរយហើយ។

គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការ កែសម្រួលប្រព័ន្ធចរាចរនៅចំណុចតំបន់ក្តាន់២ និងការជីកដាក់លូតាមបណ្តោយខាងជើងផ្លូវសហព័ន្ឋរុស្ស៊ីខាងលើ កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញក៏ធ្លាប់បានចេញសេចក្តីជូនដំណឹងឱ្យប្រជាពលរដ្ឋនិងអ្នកដំណើរចូលរួមសហការផងដែរដែលក្នុងសេចក្តីជូនដំណឹងកាលណោះបានឱ្យដឹងថា៖ដើម្បីធានានូវលំហូរចរាចរណ៍ត្រង់ចំណុចប្រសព្វក្តាន់ពីររវាងមហាវិថីសាធារណរដ្ឋឆេកនិងមហាវិថីស៊ីធីសេនធ័រ នៃទីក្រុងរណបភ្នំពេញ ស៊ីធីសេនធ័រនោះ រដ្ឋបាលរាជធានីភ្នំពេញនិងអនុវត្តការងារដូចខាងក្រោម៖
១ ស្ថាបនាពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្ស៊ីចិញ្ចើម ផ្លូវខាងជើងចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ដល់ផ្លូវកែងមហាវិថីស៊ីធីសេនធ័រ ចូលទីក្រុងរណបភ្នំពេញស៊ីធីសេនធ័រ (អតីតតំបន់អភិវឌ្ឍន៍បឹងកក់)នឹងដាក់លូទំហំ១ម៉ែត្រ ដើម្បីរំដោះទឹកចេញពីដងមហាវិថីព្រះមុនីវង្សនិងមហាវិថីសហព័ន្ធរុស្ស៊ី។
២ កែសម្រួលប្រព័ន្ធចរាចរណ៍ត្រង់ចំណុចប្រសព្វក្តាន់២រវាងវិថីស៊ីធីសេនធ័រ(ផ្លូវ R៦)និងវិថីសាធារណរដ្ឋឆេក ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការកែសម្រួលផ្ទៃសួនច្បារក្តាន់ពីរមួយផ្នែកទៅជារង្វង់មូលក្តាន់២និងស្ថាបនាផ្លូវជុំវិញរង្វង់មូលនេះដោយរក្សារូបសំណាកក្តាន់២ ឱ្យនៅដដែល៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...