នារីម្នាក់លោតពីលើខុនដូរ វីឃែន កំពស់៥ជាន់បណ្ដោយឲ្យស្លាប់ភ្លាមៗ

ដោយ:សាវរក្ស/ភ្នំពេញ ៖ នារីម្នាក់សំរេចចិត្តបញ្ចប់ជីវិតបានលោតចុះមកខាងក្រោយពីលើ ខុនដូរ វីឃែន កំពស់៥ជាន់បណ្ដោយអោយស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ និងបង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋហៅរថយន្តដឹកសពដឹកយកទៅទុកនៅវត្តស្ទឹងមាន​ជ័យរងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យផងដែរ កាលវេលាម៉ោង៣​និង១៥​នាទីទៀបភ្លឺ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅចំណុចខុនដូរ វីឃែន មានកំពស់៩ជាន់ តាមផ្លូវលេខ៩៩ ស្ថិតនៅភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ឃុន ស្រីស្រស់ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅ ខុនដូរ វីឃែន មានស្រុកកំណើតភូមិសុីធរ ខេត្តព្រៃវែង។

ប្រភពព័ត៍មានពីនគរបាលបានបញ្ជាក់ថាករណីខាងលើនេះយោងតាមការបញ្ជាក់សន្តិសុខដែរយាមនៅកន្លែងកើតហេតុខាងលើគាត់ឃើញ នារីរងគ្រោះ ស្រងូតស្រងាត់៤ថ្ងៃហើយចេះតែដើរចុះឡើងរហូតយប់ថ្ងៃកើតហេតុខាលើ ទើប នារីរងគ្រោះ លោតសម្លាប់ខ្លួនពីជាន់ទី៥ចុះមខាងក្រោមតែមង្ត បណ្ដោយឲ្យស្លាប់ភ្លាមៗនៅ និងកន្លែងកើតហេតុ និងបង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋហៅរថយន្តដឹកសពដឹកយកទៅទុកនៅវត្តស្ទឹងមានជ័យ រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យផងដែរ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular