បាឋកថាយុវជនរួមគ្នាថែរក្សាសន្តិ ភាពនិងការការពារសិទ្ធិមនុស្សនៅបាត់ដំបង

ដោយ:គ្រញូង/បាត់ដំបង ៖ នៅសាលសន្និសិទមិត្តភាពបាត់ដំបង ដាណាំងកាល​ពីព្រឹក​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តបានរៀបចំកម្មវិធីស្តីពីយុវជនរួមគ្នាថែរក្សាសន្តិភាព និងការគោរពសិទ្ធិមនុស្សនៅបាត់ដំបងក្រោមអធិបតីភាពលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកអ៊ុយ រីប្រធានក្រុមប្រឹក្សាខេត្តនិងលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តតំណាងលោក​ងួន រតនៈ អភិបាលខេត្ត។

លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្មានប្រសាសន៍ថាអាស្រ័យដោយប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ល្អ បង្កលក្ខណៈដល់ការស្តារនិងអភិវឌ្ឍប្រទេសជាតិក៍ដូចជាការអភិវឌ្ឍខេត្តដោយមានការសហការល្អពីគ្រប់ស្ថាប័ននិងសមត្ថកិច្ចពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធបានធ្វើឲ្យខេត្តបាត់ដំបងបោះជំហានលើ​ការ​អភិវឌ្ឍនិងការធានាបានភាពរឹងមាំនូវស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ដែលជាមូលដ្ឋានគ្រឹញផ្តល់នូវភាពអនុគ្រោះគ្រប់បែបយ៉ាងសម្រាប់ការវិនិយោគនិងអភិវឌ្ឍវិស័យសេដ្ឋកិច្ច សង្គមរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោកអភិបាលរងខេត្តបាបបន្តថា ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងកាត់បន្ថយភាពក្រីក្រក្នុងរយះពេលជាង២ទស្សវត្ដចុងក្រោយនេះនិងមិនអាចបង្កើតឡើងបាននោះទេ។បើសិនជាគ្មានសន្តិភាពនិងស្ថិរភាព។ ស្ថិរភាពរបស់ព្រះរាជាណាចក្រកម្ពុជារួមជាមួយនឹងនីតិរដ្ឋ។ ជាពិសេសគោលនោបាយក្នុងការគិតគូរពីជីវភាពរបស់ប្រជាជន និងអ្នកវិនិយោគបាន។

ចំណែកដល់ការកាត់បន្ថយភាពក្រីក្រនិងការអភិវធ្ឍសង្គម។ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ឥតឈប់ឈរក្នុងគោលបំណង ដើម្បីផ្តល់សេវាសាធារណះឲ្យកាន់តែប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។ ដូច្នេះបើគ្មានសន្តិភាពក៍គ្មានការអភិវឌ្ឍន៍ និងបើគ្មាន
សន្តិភាពក៍គ្មានសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

បន្តមកលោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នលនាំពាក្យល្រសួងយុត្តិធម៌ ប្រធានលេខាធិការដ្ឋានកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌បានលើកឡើងគោលការណ៍ចំនួនបីយ៉ាង។ ទី១ គោលការណ៍គ្រឹះ និងទ្រឹស្តីនៃសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋនិងសិទ្ធិមនុស្ស។ ទី២ កាតព្វកិច្ចរបស់រដ្ឋនិងករណីកិច្ចរបស់ពលរដ្ ឋនិងទី៣ យន្តការក្នុងការទប់ស្កាត់បដិវត្តពណ៌ និងថែរក្សាសន្តិភាពនៅកម្ពុជា។

ចុងក្រោយលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានគណៈ​កម្មាធិការសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា ប្រទេសកម្ពុជាជាប្រទសឈានមុខក្នុងវិស័យសិទ្ធិមនុស្សបីចំណុចសំខាន់ៗដូចជាទី១សិទ្ធិរស់រានមានជីវិត។ តើអ្នកណារំដោះឪពុកម្តាយយើងឲ្យគាត់មានជីវិតទើបមានយើងទាំងអស់គ្នាមានជីវិតរហូតសព្វថ្ងៃ គឺមានតែសម្តេចតេជោហ៊ុន សែន ហើយសម្តេចេជាអ្នកមានគុណសម្បត្តិធំណាស់ទាក់ទងនឹងវិស័យសិទ្ធិមនុស្សហើយពួកបរទេសឆ្លើយអត់រួចទេ។

សម្តេចតេជោហ៊ុនសែនគួរទទួលបានរង្វាន់ណូបែលពិភពលោកខាងវិស័យសិទ្ធិមនុស្សប៉ុន្តែអត់ទទួលបាន ដោយសារខាងប្រទេសសេរីត្រួតត្រាយើងអត់បាន កៀបសង្ល្កត់យើងអត់បានដូច្នេះហើយទើបគេមិនឲ្យ។ទី២ប្រទេសយើងគ្មានទោសប្រហារជីវិត។ ប៉ុន្តែប្រទេសគេមានទោសប្រហារជីវិត។ ពេលខ្លះប្រហារជីវិតរួចហើយទើបថាច្រឡំ តែមនុស្សស្លាប់បាត់ទៅហើយ និងទី៣កម្ពុជាមានការស្ម័គ្រចិត្ត និងមានការតាំងចិត្តលើកស្ទួយឲ្យ
មានទីស្នាក់ការអង្គការសហប្រជាជាតិតាំងនៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យជួយឃ្លាំមើលបញ្ហាសិទ្ធិមនុស្សបើរដ្ឋាភិបាលមិនគិតរឿងសិទ្ធិមនុស្សក៍យើងមិនអនុញ្ញាតឲ្យនៅបានដែរ។លោករ៉ណាល់ស្មីតដុកទ័រខាងរាយការណ៍ពីសិទ្ធិមនុស្សសម្តេចបានអនុញ្ញាតឲ្យគាត់បន្តអាណត្តិតទៅទៀតដើម្បីជួយតាមដានខាងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។

ក្នុងនោះក៍មានសំណួរ ចម្លើយហើយក៍មានការបកស្រាយយ៉ាងក្បោះក្បាយធ្វើឲ្យអង្គប្រជុំអស់មានចម្លល់តទៅទៀត៕/B


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាល​ខេត្តកំពត រក​ដំណោះ...

​ដោយៈ បូកគោ / កំ​ពតៈ នា​អ...

​ការិយាល័យ​ឥណទាន​កម្ពុជា​...

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ជា...

មន្ត្រី​នាំពាក្យ​ក្រសួង​អ...

ដោយ​: ដេប៉ូ / ភ្នំពេញ​: ល...

បញ្ជូន​ជនសង្ស័យ​បីនាក់មក​...

ដោយៈ ស​រិ​ទ្ធ ,មុនីរ័ត្ន/...