ករុណា ពេជ្រ ឆ្លៀតពេលដឹកនាំ ក្រុមចម្រៀង ទៅបំពេរអារម្មណ៍ អ្នកបាត់ដំបងនៅថ្ងៃបុណ្យទន្លេ

294
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ដោយសារតែជាប់កិច្ចការតួនាទី ជាកូនល្អមើលថែ ឳពុក តារាចម្រៀង ករុណា ពេជ្រ ហាក់មិនសូវទទួលការងារ សិល្បៈទេមួយរយៈ ចុងក្រោយ នេះ ទោះបីជាមានគេទំនាក់ទំនងការងារមកជារឿយៗក្តី

ស្រាប់តែថ្មីនេះ ករុណា ពេជ្រ បានបង្ហើបថា ដោយសារតែមានការផ្តល់ឱកាស ដល់ តារាចម្រៀង ករុណា ពេជ្រ ក្នុងការដឹកនាំ ក្រុមចម្រៀង របស់តារាចម្រៀង ប្រចាំផលិត កម្មថោនច្រៀងរាំ សម្រាប់បងប្អូនចូលរាំកម្សាន្ត ក្នុងពិធីបុណ្យទន្លេ ដែលនឹងប្រារព្វធ្វើ ឡើងនៅក្រុងបាត់ដំបង រយៈពេលបីថ្ងៃ ពីថ្ងៃទី១៣ មីនា រហូតដល់ថ្ងៃទី១៥ មីនា ២០២០។ ប៉ុន្តែសម្រាប់ក្រុមតន្រ្តីបែបប្រពៃណី របស់តារាចម្រៀង ករុណា ពេជ្រ និង ប្រគុំជូន បងប្អូនរាំលេងសម្រាប់តែរាត្រីថ្ងៃទី១៣ ប៉ុណ្ណោះគឺទីតាំងនៅមុខសាលា ខេត្ត បាត់ដំបងតែម្តង។

ករុណា ពេជ្រ បានប្រាប់ថា តារាមច្រៀងពីររូប រួមដំណើរជាមួយលោក គឺលោក ឃុង ឃុយ និង អ្នកនាង ចេន សាយចៃ និងចូលរួមច្រៀងចម្រៀង កន្ទ្រឹម ខ្មែរសុរិន្ទ ជូនពុកម៉ែ បងប្អូន ខេត្តបាត់ដំបង រួមជាមួយនិងចង្វាក់ប្រពៃណីជាច្រើនទៀត ដែលក្រុមរបស់លោកបានត្រៀមរួចរាល់សម្រាប់បំរើអារម្មណ៍ទស្សនិកជន នៅថ្ងៃទី១៣ មីនា ខាងមុខនេះ ជាក់ជាមិនខាន។

សូមជម្រាបថា មួយរយៈនេះ តារាចម្រៀង ករុណា ពេជ្រ មិនសូវបង្ហាញវត្តមាន តាមកម្មវិធី ផ្សេងៗទេ បើទោះបីជាមានការអញ្ជើញជាហូរហែរ ក៏ដោយ ព្រោះតារា ចម្រៀង រូបនេះ ជាប់បំពេញភារកិច្ចជាកូនល្អ មើលថែលោកឳពុក ដែលមានជំងឺ ប្រចាំកាយ។ ប៉ុន្តែលោកប្រាប់ថា សម្រាប់កម្មវិធីថ្នាក់ជាតិវិញ គឺលោកតែងតែបង្ហាញ វត្តមានជានិច្ចមិនអោយខកខានឡើយ៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ