Home ព័ត៌មានអន្តរជាតិ ផឹកស្រា​ដើម្ប...

ផឹកស្រា​ដើម្បី​កុំអោយ​ឆ្លងកូវី​ដ​-១៩ បែរ​ជា​ពុល​ស្លាប់​អស់​៤៤​នាក់​នៅ​អ៊ីរ៉ង់​

​ចំនួន​អ្នក​ស្លាប់​ដោយសារ​ការពុល​ស្រា​នៅ​ប្រទេស​អ៊ីរ៉ង់ បាន​កើនឡើង​ដល់​៤៤​នាក់​បន្ទាប់​ពី​ពួក​អ្នកស្រុក​បាន​ព្យាយាម​ការពារ​កុំឱ្យ​ឆ្លង​វីរុស​កូវី​ដ​-១៩ ដោយ​នាំ​​គ្នា​ផឹក​ស្រា តែ​ប៉ះ​ស្រា​បិទ​ក្លែងក្លាយ​ខុសច្បាប់​។​

​វីរុស​កូវី​ដ​-១៩ បាន​ចម្លង​ដល់​មនុស្ស​ជាង​៨.០០០​នាក់ និង សម្លាប់​មនុស្ស​ចំនួន​២៩១​នាក់​នៅ​ប្រទេស​អ៊ីរ៉ង់ ដែល​នាំឱ្យ​ប្រទេស​នេះ ស្ថិត​នៅក្នុង​ចំណោម​ប្រទេស​​មាន​ការឆ្លង​វីរុស​កូរ៉ូណា​ថ្មី​នេះ​ច្រើនជាងគេ នៅ​ក្រៅ​ប្រទេស​ចិន​។​

​មនុស្ស​ជាច្រើន​បាន​ផឹង​ស្រា​ពុល​បែបនេះ ដោយសារ​តែ​ការជឿ​ខុស​ដែលថា​វា​នឹង​ប្រឆាំង​ជំងឺ​ឆ្លងកូវី​ដ​-១៩ ដែល​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​នេះ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា​ជនរងគ្រោះ​បាន​ផឹកស្រា​ដោយសារ​មាន​ពាក្យ​ចចាមអារ៉ាម​ថា​វា​មាន​ប្រសិទ្ធភាព​ក្នុង​ការព្យាបាល​ជំងឺឆ្លង​នេះ​និង​ថា​វា​​អាច​សម្លាប់​មេរោគ​នេះ​បាន​ផង​ដែរ​៕​ប្រែ​សម្រួល​៖​វាសនា​

នៅ​ប្រទេស​អ៊ីរ៉ង់ រហូតដល់​ពេល​នេះ​វីរុស​កូវី​ដ​-១៩ បាន​ចម្លង​ដល់​មនុស្ស​ជាង​៨.០០០​នាក់ និង​សម្លាប់​មនុស្ស​ចំនួន​២៩១​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular