អាជ្ញាធរតម្រូវដល់ពលរដ្ឋ ម្ចាស់អាហារ​ដ្ឋាន និងទីវត្តអារាមប្រើធុង​សម្រាម

ដោយ:អូរស្មាច់/ឧត្តរមានជ័យ ៖ លោក ឌី រ៉ាដូ អភិបាលរងខេត្តបានណែនាំដល់ប្រជាពលរដ្ឋ តាមលំនៅដ្ឋាននិងហាងលក់ដូរឬតាមទីវត្តអារាមនិងតាមមន្ទីរអង្គភាពជុំវិញខេត្ត តម្រូវឱ្យប្រើប្រាស់ធុងសំរាមងាយស្រួលក្នុងការប្រមូលដឹកយកទៅចាក់ចោល ។

ពិធីប្រមូលសំអាតសំំរាមនៅសួនច្បារទីសារធារណះនិងតាមមាត់បឹងស្នោ ក្នុងក្រុងសំរោងកាលពីម្សិលមិញ។លោក ឌី រ៉ាដូ អភិបាលរងខេត្តបានណែនាំដល់ប្រជាពលរដ្ឋ តាមលំនៅដ្ឋាន ហាងលក់ដូរ ទីវត្តអារាម និងតាមមន្ទីរអង្គភាពជុំវិញខេត្ត តម្រូវឱ្យប្រើប្រាស់ធុងសំរាម៣ប្រភេទគឺពណ៌ខ្មៅ ពណ៌លឿងនិងពណ៌ខៀវ ដើម្បីដាក់សំរាមតាមប្រភេទផ្សេងៗគ្នា ងាយស្រួលដលក្រុមហ៊ុនក្នុងការប្រមូលដឹកយកទៅចាក់ចោល ។

លោកបន្តថា ធ្វើបែបនេះបានទាំងអស់គ្នានោះ ទីក្រុងយើងពិតជាស្អាត មានបរិស្ថាននល្អ ភ្ញៀវទេសចរណ៍និងចូលចិត្តមកលេងកំសាន្តច្រើន ប្រជាពលរដ្ឋរកបាននៅប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់ក្រុមគ្រួសាកាត់បន្ថោយរភាពក្រីក្របន្ថែមបានមួយកម្រិតទៀត។

លោកបន្ថែមថា បញ្ហាសំរាមកន្លងមកពិតជានៅមានការលំបាកខ្លះៗ ដោយសារប្រជាពរដ្ឋយើងនៅមិនទាន់យល់ដឹង និងមិនទាន់មានការភ្ញាក់រលឹក ដោយបានបោះសំរាមនិងស្បោងផ្លាស់ស្ទីចចោលពាសវាលពាលកាល តាមទីសាធារណៈ តាមទីប្រជុំជន និងតាមសួនច្បារជាដើម ពិសេសនៅតាមតំបន់ទេសចរណ៍នានាដែលមានមនុស្សទៅលេងច្រើន។ត្រូវចូលរួមសំអាតទីក្រុង រមណីយដ្ឋាន និងតំបន់ទេសចរណ៍ទាំងអស់គ្នា ចោលសំរាមក្នុងធុង និងវិចខ្ចប់ដាកស្បោងឲ្យបានត្រឹមត្រូវ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុគសម័យ​ទំនើប​គ្មានទេ​មន្...

ដោយ​: គង់​ហេង​/ កំពង់ចាម​...

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

ស្ថានទូត​ចិន​ប្រចាំ​ក្រុម...

​ប្រែ​សម្រួលៈ​វាសនា​/​ម៉ា...

មន្ត្រី​សាលាខេត្ត​បន្ទាយម...

​ដោយៈ ប​.​ជ័យ / បន្ទាយ​មា...