កម្ទេចភ្លើង និងក្លាយជាអគ្គិភ័យបានធ្វើឲ្យបាត់ទ្រព្យសម្បត្តិ និងជីវិតមនុស្សបាន

ដោយ:អូរស្មាច់/ឧត្តរមានជ័យ ៖ អាជ្ញាធរខេត្តអំំពាវនាវដល់ប្រជាពលរដ្ឋត្រូវម្ចាស់ការនិងប្រុងប្រយ័ត្នខ្ពស់ចំពោះដើមចម ដែលអាចបង្កើតឱ្យមានគ្រោះអគ្គិភ័យ។ ហើយកម្ទេចកូនដំុភ្លើងតូចមួយក៏អាចក្លាយជាអគ្គិភ័យបាន ធ្វើឱ្យបាត់ទ្រព្យសម្បត្តិនិងជីវិតមនុស្ស។

ពិធីទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ លេីកទី៥នៃស្នងការដ្ឋាននគរបាលខេត្តនៅទីតាំងសួនច្បារមុខតំបនរដ្ឋបាលសាលាខេត្ត មានមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្សប្រមាណជាង១០០០នាក់ ថ្ងៃទី១១ខែមិនាឆ្នាំ២០២០។លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងតំបន់ត្រូវចូលរួមម្ចាស់ការនិងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះនៃដើមចមដែលអាចបង្កើតឱ្យមានគ្រោះអគ្គិភ័យកើតឡើង

លោកបន្តថា ដើមចមនៃអគ្គិភ័យ ដូចជា ភ្លើងចង្ក្រាន ភ្លើងចង្កៀង ទាន ធូប ការដុតសម្រាម ដុតព្រៃ ចំការវាលស្រែ ការបោះចោលកន្ទុយបារីផ្តេសផ្តាស់ ការតភ្ជាប់ឬប្រើអគ្គិសនីយ៍មិនត្រឹមត្រូវតាមបច្ចេកទេស ទុកដាក់ប្រេងឥទនៈ ឧស្ម័នចំហេះ វត្ថុងាយឆេះឬងាយផ្ទុះឆេះ។ល។ប្រភពទាំងនេះហើយដែលបង្ករងាយឆេះបំផ្លាញបាត់បង់អស់នៅទ្រព្យសម្បតិ្តនិងជីវិតមនុស្ស ត្រូវធ្វើការពិនិត្យឱ្យបានហ្មត់ចត់ បង្ការកុំឱ្យការឆេះរាលដាលបង្កើតជាគ្រោះអគ្គិភ័យកើតឡើង។

រំលឹកថា វិធីនេះមានការសម្តែងអំពីសកម្មភាពពន្លត់អគ្គិភ័យ របស់កងកម្លាំងនគរបាលបង្ការ ពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្ត។ហើយការសម្តែងមានលំហាត់ ដុតធុងប្រេង បង្ហាញវិធីពន្លត់បែបបូរាណ បែបសម័យនិងលំហាត់ដុតកងឡាន ប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលខេត្តកំពង់ចាមជូនដំណ...

ដោយ:រ៉ាម៉ន/កំពង់ចាម:នៅយប់...

អភិបាលក្រុង​ស៊ូ​វ៉ុ​ន កូរ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

​ដោយៈ រិ​ទ្ធិ​សែន / ពោធិស...

កងទ័ពជើងទឹក បាន​ដឹកបញ្ជូន...

ដោយៈ វណ្ណៈ / ព្រះសីហនុៈ ក...