បុរស​ម្នាក់​ត្រូវបាន​សង្គ្រោះ​បន្ទាប់​ពី​ជាប់​អស់​ពេល​៦៩​ម៉ោង​ក្នុង​បំណែក​បាក់បែក​នៃ​សណ្ឋាគារ​ដួលរលំ​នៅ​ចិន​

278
ចែករម្លែក

​បុរស​ម្នាក់​ត្រូវបាន​សង្គ្រោះ​ចេញ​ទាំង​នៅ​មាន​ជីវិត​បន្ទាប់ពី​បាន​ជាប់​អស់​រយៈពេល​៦៩​ម៉ោង​នៅក្នុង​គំនរ​បាក់បែក​នៃ​សណ្ឋាគារ​ដែល​ធ្វើជា​កន្លែង​ដាក់​អ្នក​​ឆ្លង​វីរុស​កូវី​ដ​-១៩ នៅ​ដោយឡែក​នៅ​ប្រទេស​ចិន ដោយ​នៅក្នុង​ហេតុការណ៍​នោះ មនុស្ស​យ៉ាងតិចណាស់​ណាស់​ចំនួន​២៧​នាក់​ផ្សេង​ទៀត​បាន​ស្លាប់ និង​មនុស្ស​២​នាក់​នៅ​បាត់​ខ្លួន​នៅឡើយ​។​

​សារព័ត៌មាន​ស៊ីនហួ​បាន​និយាយថា បុរស​នេះ ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ភ្លាមៗ​បន្ទាប់ពី​ត្រូវ​បាន​ជួយសង្គ្រោះ​ចេញពី​គំនរ​បាក់បែក​នៃ​សណ្ឋាគារ​នោះ​កាល​​ពី​ល្ងាច​ថ្ងៃ​អង្គារ​ទី​១០​មីនា​។​

​កាលពី​យប់​ថ្ងៃ​ចន្ទ ក្មេងប្រុស​អាយុ​១០​ឆ្នាំ​និង​ម្តាយ​របស់​វា ត្រូវបាន​សង្គ្រោះ​បន្ទាប់ពី​ជាប់​អស់​រយៈពេល​៥២​ម៉ោង​នៅក្នុង​គំនរ​បាក់បែក​នៃ​សណ្ឋាគារ​នោះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

​​បុរស​ដែល​ត្រូវបាន​សង្គ្រោះ ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ភ្លាមៗ​បន្ទាប់​ពី​សង្គ្រោះ​ចេញពី​គំនរ​បាក់បែក​នៃ​សណ្ឋាគារ​នេះ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ