Home ព័ត៌មានអន្តរជាតិ ករណីវីរុសកូរ៉...

ករណីវីរុសកូរ៉ូណានៅអ៊ីតាលីកើនឡើងដល់ខ្ទង់ ១០.០០០ នាក់ ខណៈមេរោគនេះកំពុងធ្វើឱ្យអាម៉េរិកបារម្ភ

ការរីករាលដាលនៃចង្កោមវីរុសកូរ៉ូណាគឺជារឿងគួរឱ្យព្រួយបារម្ភខ្លាំងកាលពីថ្ងៃពុធទី១១មីនា ខណៈការផ្ទុះឡើងនៃមេរោគនេះបានឆក់យកជីវិតមនុស្សរាល់ថ្ងៃនិងផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងពីការប្រណាំងប្រជែងតំណែងប្រធានាធិបតីអាម៉េរិករហូតដល់ការធ្វើដំណើររបស់សម្តេចប៉ាបហ្វ្រង់ស៊ីស។

នៅសហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាបានកើនឡើងដល់ខ្ទង់ ១.០០០ នាក់ ហើយការផ្ទុះឡើងនៃមេរោគនៅប្រទេសទាំងពីរកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំង ខណៈនៅក្នុងទ្វីបអឺរ៉ុប ប្រទេសអ៊ីតាលីដែលបិទទាំងស្រុង មានអ្នកឆ្លងវីរុសកូរ៉ូណាជាង ១០.០០០ នាក់ និង កត់ត្រាចំនួនអ្នកស្លាប់កើនឡើងរាល់ថ្ងៃក្នុងចំណោមប្រជាជនវ័យចំណាស់របស់ខ្លួន។

លោក រ៉ូបឺត រ៉េតហ្វៀល ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាម៉េរិក និយាយថា “ឥឡូវនេះ ចំណុចកណ្តាលនៃការផ្ទុះឡើងនៃវីរុស គឺនៅចិនថ្មី ពោលគឺនៅទ្វីបអឺរ៉ុបតែម្តង”។

ទីក្រុងរ៉ូមដ៏អ៊ូអរប្រែជាស្ងាត់ជ្រងំ ខណៈប្រជាជនអ៊ីតាលី ៦២ លាននាក់ត្រូវបានប្រាប់ឱ្យស្នាក់នៅក្នុងផ្ទះ។ ទោះបីជាហាងកាហ្វេនិងភោជនីយដ្ឋាននៅតែបើកដំណើរការក៏ដោយ ក៏ប៉ុន្តែប៉ូលិសនៅទូទាំងប្រទេសបានដាក់ចេញការអនុវត្តច្បាប់មួយតម្រូវឱ្យ អតិថិជនស្ថិតនៅឆ្ងាយពីគ្នា ១ ម៉ែត្រ និងអាជីវកម្មភាគច្រើនត្រូវតែបិទទ្វារនៅត្រឹមម៉ោង ៦ ល្ងាច។

អាជ្ញាធរបាននិយាយថាមនុស្សចំនួន ៦៣១ នាក់បានស្លាប់ដោយសារកូវីដ៩នៅអ៊ីតាលី ដោយគ្រាន់តែថ្ងៃអង្គារម្សិលមិញមានអ្នកស្លាប់ដល់ទៅ ១៦៨ នាក់។ វិបត្តិសុខភាពនេះកំពុងជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចអ៊ីតាលី ដែលជាប្រទេសធំជាងគេទីបីក្នុងចំណោមប្រទេសចំនួន ១៩ ដែលចាយលុយអឺរ៉ូ និងបានគំរាមនាំមកនូវអស្ថិរភាពនៅទូទាំងពិភពលោក។

ទីផ្សារហ៊ុននៅទូទាំងអាស៊ីបានធ្លាក់ចុះទាំងអស់កាលពីថ្ងៃពុធ ទោះបីជាទីផ្សារ Wall Street បានកើនឡើងនៅមួយថ្ងៃមុននេះក៏ដោយ។ វិនិយោគិនហាក់ទទួលបានការលើកទឹកចិត្តពីការសន្យារបស់ប្រធានាធិបតីអាម៉េរិកដូណាល់ត្រាំអំពីកញ្ចប់ជំនួយសង្គ្រោះដើម្បីប៉ះប៉ូវផលប៉ះពាលផ្នែកសេដ្ឋកិច្ចពីការផ្ទុះឡើងនៃមេរោគកូរ៉ូណា។ រដ្ឋាភិបាលនៅជុំវិញទ្វីបអាស៊ីនិងកន្លែងផ្សេងទៀតក៏បានប្រកាសទឹកប្រាក់រាប់ពាន់លានដុល្លារជាមូលនិធិជំរុញសេដ្ឋកិច្ចផងដែរ ក្នុងនោះរួមមានទាំងកញ្ចប់ថវិកា ដែលបានបង្ហាញក្នុងប្រទេសជប៉ុនកាលពីថ្ងៃអង្គារនិងអូស្ត្រាលីកាលពីថ្ងៃពុធ៕ ដោយ៖ កញ្ញាដាលីស

វីរុសកូរ៉ូណាឆ្លងដល់មនុស្សខ្ទង់១០.០០០នាក់នៅអ៊ីតាលី

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​ប្រាប់​ពលរដ្...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

តើ​អ្វី​ទៅជា​ទិវា​ពិភពលោក...

ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ ថ...

តុលាការ​ឃុំខ្លួន អ្នកម៉ៅក...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...

ក្នុង​ខែវិច្ឆិកា ពេល​រដូវ...

ដោយៈ គ្រញូង / បាត់ដំបងៈ ថ...