ដោយ:វ៉ៃកូ/ស្វាយរៀង ៖ មានរឿងហួសចិត្តស្ត្រីពិការម្នាក់អាយុ៧២ឆ្នាំ បានដើរទៅដុតជញ្ជ្រាំងនៅកណ្តាលវាលស្រែបណ្តាលឲ្យភ្លើងជញ្ជ្រែងឆាបឆេះយ៉ាងសន្ធោសន្ធៅធ្វើឲ្យឆេះស្លាប់យ៉ាងអណោចអធម្ម។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២និង០៥នាទីរសៀលថ្ងៃទី១០ មិនា ២០២០ នៅភូមិរមាំងថ្កោល ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខត្តស្វាយរៀង។
តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះមាសហេង ភេទស្រីអាយុ៧២ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពបានបន្តទៀតថា នៅមុនពេលកើតហេតុលោកយាយរងគ្រោះខាងលើបានដុតពពក់ភ្លើងក្នុងស្រែធ្វើជាជី ខណៈនោះភ្លើងក៏ឆេះរាលដល់ជញ្ជ្រាំងជាប់ភ្នក់ភ្លើងបណ្តាលអោយឆាបឆេះរាលពាត់ជុំវិញយ៉ាងខ្លាំង ដោយលោកយាយខ្លាចរាលឆាបឆេះដល់ផ្ទះអ្នកស្រុកលោកយាយក៏ខំប្រឹងពន្លត់ភ្លើងក៏ ប៉ុន្តែលោកយាយជាមនុស្សពិការមិនអាចពន្លត់ភ្លើងឈ្នះភ្លើងបានឆេះរាលពទ្ធ័ជុំវិញលោកយាយខំកឹលគេចចេញដែរ តែមិនអាចចេញរួចម្យាងថ្ងៃក្តៅផង ធ្វើឲ្យលោកយាយអស់កម្លាំងដួលកណ្តាលភ្លើង ក៏ត្រូវភ្លើងឆេះស្លាប់ក្នុងអណ្តាតភ្លើងតែម្តង។ ខណៈនោះប្រជាពលរដ្ឋបានមកជួយដែរតែអ្វីៗគឺហួសពេលទៅហើយ។
លោកមេឃុំរមាំងថ្កោលបានមកពិនិត្យ និងរាយការណ៍មកសមត្ថកិច្ចជំនាញបានចុះមកពិនិត្យសាកសព និងប្រគល់សាកសពអោយខាងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ថា លោកយាយគឺជាទូរគត់ជនរស់នៅ២នាក់បងប្អូ នលោកយាយពិការស្វិតជើងទាំងពី។ រីឯប្អូនស្រីវ័យ៥៧ឆ្នាំ គឺពិការគរថ្លង់ និងសតិមិនប្រកតីផង៕/B
