រដ្ឋបាលរាជធានីភ្នំពេញជំរុញការស្ថាបនាផ្លូវថ្មើរជើងតាមបណ្តោយទន្លេចតុមុខ

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំជាថ្មីទៀត ដើម្បីពន្លឿនគម្រោងស្ថាបនាផ្លូវថ្មើជើង និងទីតាំងតំបន់ទាក់ទាញភ្ញៀវទេសចរណ៏ដែលស្ថិតនៅតាមបណ្តោយមាត់ទន្លេចតុមុខចាប់ពីមុខប្រៃសណីយ៏កម្ពុជារហូតដល់មុខព្រះបរមរាជវាំងស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី១០មិនាដែលមានការអញ្ជើញចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា៖គម្រោងស្ថាបនាផ្លូវថ្មើរជើងខាងលើនេះស្ថិតនៅតាមតំបន់មាត់ទន្លេដែលរដ្ឋបាលរាជធានីភ្នំពេញបានគិតគូយ៉ាងម៉ត់ចត់ទៅលើការកែលំអរនិងលើកកំពស់សោភណ្ឌភាពរាជធានីភ្នំពេញនិងទាក់ទាញភ្ញៀវទេសចរណ៏ក៏ដូចជាបង្កើននូវប្រពន្ធ័ផ្លូវធ្វើ ដំណើរឱ្យកាន់តែទូលំទូលាយ ជាពិសេសផ្លូវថ្មើរជើងតាមមាត់ទន្លេ។លោកប្រធានមន្ទីរឲ្យដឹងទៀតថា៖ក្រៅពីស្ថាបនាផ្លូវថ្មើរជើងនេះយើងនៅមានគម្រោងជាដំណាក់កាលច្រើនទៀតដូចជា៖ការបង្កើតផ្សាររាត្រីដែលលក់ដូរចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់,ផ្សារណាត់,Pub street,វិថីម្ហូបអាហារ,តំបន់ថ្មើរជើងសំរាប់ភ្ញៀវទេសចរណ៏ជាដើម។ជាមួយគ្នានេះយើងក៏បានជជែកជាមួយអាជ្ញាធរ ដែនដីពាក់ពន្ធ័លើការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈដែលរហូត មកដល់ពេលនេះ អាជ្ញាធរបានរៀបចំសណ្តាប់ធ្នាប់បានមួយចំនួនហើយ។

ក្នុងកិច្ចប្រជុំនោះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឯកភាពតាមគម្រោងរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញដោយចែកចេញជា៣ដំណាក់កាលក្នុងការស្ថាបនាគំរោងមួយនេះ និងពន្លឿនការរៀបចំ និងស្ថាបនាផ្លូវថ្មើរជើងនេះឲ្យបានតាមការគ្រោងទុក។លោកអភិបាលរាជធានីក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានអមសងខាងទីតាំងខាងលើឲ្យចូលរួមសហការជាមួយអាជ្ញាធរដើម្បីពន្លឿនការងារស្ថាបនាផ្លូវថ្មើរជើងនេះទៅតាមគម្រោង ក៏ដូចសហការរៀបចំផលប៉ះពាល់លើ គម្រោងនេះ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រី​ក្រសួងបរិស្ថា...

​ដោយៈ ដេប៉ូ / ភ្នំពេញៈ រដ...

កម្មករ​រោងចក្រ​៦​នាក់​របួ...

​ដោយ​:​វ​ណ្ណះ​/​ព្រះសីហនុ...

បុគ្គលិក​កាស៊ីណូ រលក​ធំ ប...

ដោយៈ​វ​ណ្ណះ​/​ព្រះ​សី​ហុៈ...

Spursឡើង​មក​លេខ​១ ក្រោយ​ស...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...